劳工部发布2026年职业安全主题 聚焦高温防护与心理健康










分类政策
事件时间2026-05-13 08:00
地点金边
来源柬埔寨劳工部
发布时间2026/05/13 14:18
详情描述
2026年5月13日上午8时,柬埔寨劳工与职业培训部在皇家集团金边经济特区举办“世界职业安全与健康日”庆祝活动,约1300人出席。劳工部部长兴索在会上宣布,2026年职业安全的核心议题为“预防高温作业压力及提升职场心理健康”。
兴索表示,气候变化对全球劳工健康产生负面影响,柬埔寨对此高度重视。为应对相关风险,劳工部正积极筹备《职业安全与健康法》草案,将高温防护与心理健康保障纳入法律框架,以落实政府对劳工权益的保护。
在具体执行层面,劳工部要求企业加强职场风险评估,并建立有效的职业安全与健康(OSH)管理系统。兴索强调,企业对降温系统及员工心理健康的投入属于战略性投资,有助于提升生产效率与业务可持续性。劳工部计划试点推行自动化技术系统,实时监测工厂内的温度、空气质量、湿度及异味等环境指标。
此外,劳工部将通过加强职业医疗检查、完善预警信息系统及开展教育宣传活动,进一步改善工作环境。兴索要求相关部门与工会、企业及发展伙伴保持合作,通过三方机制扩大劳工保护范围,确保企业严格执行安全生产标准。
📋 简要摘要 ▸
劳工部部长兴索在皇家集团金边经济特区主持“世界职业安全与健康日”活动,明确2026年核心议题为预防高温作业压力及提升职场心理健康。劳工部正筹备相关法律草案,要求企业加强风险评估与降温系统建设,以保障劳工权益并提升生产效率。
📋 完整原文 ▸
“រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ជាប្រធានបទប្រចាំឆ្នាំ២០២៦ ក្នុងការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងអង្គពិធីដែលមានអ្នកចូលរួមប្រមាណ ១ ៣០០នាក់។
ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រាព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តម ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។
ទន្ទឹមនឹងការពង្រឹងយន្តការអនុវត្តច្បាប់ និងការចុះវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។ ក្នុងន័យនេះ ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាពពិតប្រាកដ។
បន្ថែមលើវិធានការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់ខ្លួនឱ្យបានពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់យន្តការត្រីភាគី ដើម្បីពង្រីកវិសាលភាពនៃការការពារកម្មករនិយោជិតឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងការខិតខំរបស់ក្រសួង សហជីព និងម្ចាស់សហគ្រាស ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវ «ហ៊ាន» រាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិការក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្លូវចិត្ត និងការបង្ការភាពតានតឹងដោយកម្ដៅនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិតកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិទាំងមូល។
លោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕
#MLVT #HENGSour