柬埔寨海外学生联合会致以新年祝福

类型OTHER
地点柬埔寨
发布时间2026/04/10 12:15
详情描述
在柬埔寨传统新年到来之际,柬埔寨海外学生联合会(CamStudent)执行委员会、各成员协会、青年大使及实习生,向全体理事会成员致以节日祝福。
联合会向理事会成员及其家人表达了诚挚的问候,祝愿大家身体健康、精力充沛、智慧增长,并在服务国家与民族的各项工作中取得成就。
同时,联合会感谢各界领导对海外留学生的指导与支持,表示这些帮助促进了海外学子的成长与进步。联合会祝愿大家在新年里获得长寿、容貌、快乐、力量和辩才等五福。
📋 简要摘要 ▸
柬埔寨海外学生联合会(CamStudent)在柬埔寨传统新年到来之际,向全体理事会成员及海外留学生致以节日祝福,感谢各界对海外学子的支持与指导,并祝愿大家身体健康、学业事业有成。
联系方式
Telegramt.me/***
网站https://www.facebook.com/camstudentcambodia
📋 完整原文 ▸
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ🇰🇭🌸
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមឱ្យក្រុមការងារ គណៈកម្មការប្រតិបត្តិ សមាគមជាសមាជិក យុវទូតសុឆន្ទៈ និងនិស្សិតហាត់ការនៃ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ៖
ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេសទាំងអស់។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច បម្រើជាតិ និងមាតុភូមិ។ ជាពិសេស សូមអរគុណចំពោះការតម្រង់ទិស និងការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់រូប ចំពោះប្អូនៗនិស្សិតកម្ពុជានៅក្រៅប្រទេស ឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំជានិច្ចនិរន្តរ៍។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពី៖
គណៈកម្មការប្រតិបត្តិ សមាគមជាសមាជិក យុវទូតសុឆន្ទៈ និងនិស្សិតហាត់ការនៃ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent)
#សួស្តីឆ្នាំថ្មី #KhmerNewYear2026 #CamStudent #សហព័ន្ធនិស្សិតកម្ពុជានៅបរទេស #CambodianStudentsAbroad #អបអរសាទរចូលឆ្នាំខ្មែរ #BoardOfDirectors
=====
👉 "ឱកាសអាហារូបករណ៍ និងកម្មវិធីសិក្សានៅបរទេស | CamStudent " : https://t.me/scholarship4Cambodia
.
Our social media channel:
[Telegram](https://t.me/camstudentcambodia) | [Facebook](https://web.facebook.com/camstudentcambodia) | [TikTok](https://www.tiktok.com/@camstudent_info) | [LinkedIn](https://www.linkedin.com/company/camstudents)