教育部推行教师调动改革 消除关系户实现透明化

文件类型政策
发布机构教育部
适用范围全体教师
发布时间2026/10/15 12:55

政策详情

柬埔寨教育部近日宣布推行教师调动改革,旨在彻底改变以往依赖人脉关系进行工作调动的旧习。教育部国务秘书纳·本伦(Nat Bunroeun)表示,今后教师调动将全面引入透明的竞争机制,通过公开考试选拔,确保过程的公平性与公正性。 此次改革的核心原则为“唯才是举、透明、高效、包容”。教育部强调,在新的调动体系下,任何形式的干预行为将被杜绝,所有申请调动至金边或其他地区的教师,均需通过统一的竞争性考试,以实际能力作为调动依据。此举旨在通过制度化手段,提升全国教育系统的管理水平与教学质量。 除教师调动改革外,教育部要求全体教师深入学习并掌握“模范学校标准”。该标准涵盖从幼儿园至中学的各级教育阶段。教师需根据此标准,积极参与所在学校的建设与管理,推动学校向模范化方向发展,以落实政府关于提升教育质量的改革政策。
📋 简要摘要 ▸
教育部官员强调教师调动将通过透明的竞争机制进行,彻底废除依赖人脉关系的旧习,以提升教育质量。
📋 完整原文 ▸
**“**…**ពីមុនដើម្បីផ្លាស់ប្តូរកន្លែងធ្វើការបាន ទាល់តែមានខ្សែ ទើបមានឱកាស ឥឡូវយើងធ្វើដោយគុណាធិបតេយ្យ និងតម្លាភាព**…” នៅក្នុងដំណើរការរៀបចំការប្រឡងប្រជែងផ្ទេរនិងផ្លាស់ប្តូរកន្លែងធ្វើការរបស់លោកគ្រូ-អ្នកគ្រូ មកកាន់រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់យ៉ាងច្បាស់ៗពីរបត់នៃការកែទម្រង់ដ៏ស៊ីជម្រៅ ដោយលុបបំបាត់វប្បធម៌ពឹងផ្អែកលើខ្សែខ្នង ហើយជំនួសមកវិញនូវប្រព័ន្ធប្រឡងប្រជែងដ៏ស្អាតស្អំមួយ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា "ពីមុនចង់ផ្លាស់កន្លែងការងារបាន ទាល់តែមានខ្សែ ឥឡូវយើងចាប់ផ្តើមរៀបចំប្រព័ន្ធមួយដែលមានតម្លាភាព ដូចយើងប្រឡងប្រជែងជ្រើសរើសចឹង ដែលយើងប្រើពាក្យស្លោក គុណាធិបតេយ្យ តម្លាភាព ប្រសិទ្ធភាព បរិយាបន្ន ដូចគ្នាដែរ។ ឃើញទេប្រឡងថ្ងៃនេះ គ្មានអ្នកណាមកអន្តរាគមអីទេ។" ទន្ទឹមនឹងការកែទម្រង់ការផ្ទេរប្តូរកន្លែងធ្វើការ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែស្វែងយល់ និងក្តាប់ឱ្យបានច្បាស់លាស់អំពី «ស្តង់ដារសាលារៀនគំរូ» ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ការយល់ដឹងពីស្ដង់ដានេះ គឺដើម្បីឱ្យលោកគ្រូ អ្នកគ្រូគ្រប់រូប អាចចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍគ្រឹះស្ថានសិក្សារបស់ខ្លួន ឱ្យក្លាយទៅជាសាលារៀនគំរូ ស្របតាមគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍ទាំងស្រុងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្វែងយល់បន្ថែមអំពីការផ្ទេរប្តូរកន្លែងធ្វើការ ការកំណត់ស្តង់ដារថ្នាក់រៀន និងយុទ្ធសាស្ត្រលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។