中国成功发射力箭二号运载火箭及三颗卫星
分类科技
事件时间3月30日 19:00
地点中国
来源柬中时报
发布时间2026/03/31 10:28
详情描述
中国于3月30日成功发射力箭二号运载火箭,将三颗卫星送入预定轨道,旨在推动商业航天发展。
📋 完整原文 ▸
ចិនបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន Lijian-2 Y1 ជាមួយផ្កាយរណបចំនួន ៣ ទៅកាន់ទីលំហដោយជោគជ័យ
ប្រទេសចិន កាលពីថ្ងៃ៣០មីនា បានបង្ហោះរ៉ុក្កែតដឹកជញ្ជូនប្រភេទ Lijian-2 Y1 ដោយជោគជ័យ ដែលមានផ្ទុកផ្កាយរណបចំនួន ៣ គ្រាប់នៅខាងក្នុង។ រ៉ុក្កែតនេះបានបាញ់បង្ហោះចេញពីតំបន់សាកល្បងនវានុវត្តន៍អវកាសពាណិជ្ជកម្ម នៅភាគពាយព្យនៃប្រទេសចិន កាលពីវេលាម៉ោង ១៩:០០ យប់ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានបញ្ជូនផ្កាយរណបទាំងនោះទៅកាន់គន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការជំរុញវិស័យអវកាសពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពដឹកជញ្ជូនផ្កាយរណបទៅកាន់ទីអវកាសឱ្យកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។