卫生部庆祝国际助产士日 呼吁加强妇幼保健人才投入
分类医疗卫生
事件时间2026-05-05
地点金边
来源柬埔寨卫生部
发布时间2026/05/04 18:13
详情描述
2026年5月5日,柬埔寨卫生部在金边举行国际助产士日庆祝活动,本次活动主题为“世界需要增加100万名助产士”。卫生部部长秦拉出席并主持仪式,强调助产士在保障母婴安全及降低死亡率方面的核心作用。
秦拉指出,助产士负责孕期护理、安全分娩及产后照护,是医疗体系中不可或缺的专业力量。为应对全球助产士短缺挑战,卫生部提出四项重点投资规划:一是制定人力资源发展计划,改善工作环境;二是加强助产士的基础技能培训及在职进修;三是提升生殖、母婴健康服务质量;四是强化助产士团队的领导力。
在医疗系统建设方面,秦拉强调了评估医疗服务质量与效率的重要性。他提出应从医疗质量、生活条件、财务支持、人力资源及基础设施等多维度进行衡量,确保医疗服务具备公平性、准确性与可持续性。
此外,卫生部要求各省市卫生局加强对私营医疗机构的监管,确保其与公共医疗部门建立有效合作。所有医疗服务提供者必须严格遵守法律法规、职业道德及技术标准,确保医疗资源配置精准,并提升整体服务水平。
📋 简要摘要 ▸
卫生部部长秦拉在国际助产士日活动中强调,助产士是保障母婴安全的核心。政府计划通过加强人才培训、改善工作环境及提升妇幼保健服务质量,以应对全球助产士短缺挑战,并确保医疗服务符合国际标准。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «វិជ្ជាជីវៈសុខាភិបាលឈរលើក្រមសីលធម៌ ផ្តោតសំខាន់លើការខិតខំសង្រ្គោះអាយុជីវិត។ ដូច្នេះការអភិវឌ្ឍសូចនាករបន្ថែមជាបន្តបន្ទាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព មានលក្ខណៈសមស្របតាមការវិវត្តជាក់ស្តែង គឺជាការចាំបាច់។»__
__
__
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់»។
ការរៀបចំទិវានេះ ក្នុងគោលបំណងបង្ហាញពីតួនាទីរបស់ឆ្មប ដែលជាស្នូលដ៏សំខាន់ ក្នុងការធានាបាននូវសុវត្ថិភាព មាតា និងទារក ព្រោះថាឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមនិយមន័យអន្តរជាតិ «ឆ្មបជំនាញ គឺជាអ្នកជំនាញសុខភាពដែលមានការទទួលស្គាល់ និងទទួលបានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពលើជំនាញចាំបាច់ ក្នុងការគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងធ្វើការបញ្ជូនស្ត្រី និងទារក ទៅកន្លែងដែលមានសេវាកម្រិតខ្ពស់ជាង»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តម្រូវឱ្យមានការវិនិយោគលើ៖ ១) ការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ ២) ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានជំនាញឆ្មប និងការបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់ឆ្មប ៣) កែលម្អការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា និងទារក និង ៤) ពង្រឹងភាពជាអ្នកដឹកនាំដល់ក្រុមឆ្មបជំនាញ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចសំខាន់ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើការវាស់វែងពីស្ថានភាពសុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និងលក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិនផ្ទាល់ជាមួយសុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និងបរិស្ថានការងារ។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើសមូលដ្ឋានសុខាភិបាល សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវបង្កើនលើគុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញលេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើនិយ័តកម្មពង្រឹងនូវគុណភាពការបម្រើសេវាឯកជន ឱ្យមានភាពជាដៃគូជាមួយវិស័យសាធារណៈ ដោយផ្តោតសំខាន់ ត្រូវតែមានច្បាប់ មានគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងធនធានមនុស្សឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់កំណត់ និងគោលនយោបាយរបស់ជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងនូវគារវកិច្ច និងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដែលមានអត្ថន័យសំខាន់ៗ ជូនចំពោះបង ប្អូន ជនរួមជាតិទាំងអស់ អំពីសារៈសំខាន់នៃការងារឆ្មប។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃនេះ នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ ព្រមទាំងមានការពិភាក្សាដ៏ផុសផុល ដើម្បីជាទុនក្នុងការបម្រើសេវាដោយសុវត្ថិភាព និងសមធម៌។
ក្នុងឱកាសនោះ មានការចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា និងទារក លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA និងជាតំណាងដៃគូអភិវឌ្ឍន៍សុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតាមប្រព័ន្ធ Zoom ដែលមានចំនួនជាង ១ពាន់នាក់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)