国家社会保障基金局视察蒙多基里省分局 强化社保合规检查
分类政务
事件时间2026-05-23
地点蒙多基里省
来源柬埔寨社保
发布时间2026/05/24 21:06
详情描述
2026年5月23日,国家社会保障基金局副局长金凯拉米代表局长孟洪,前往蒙多基里省分局进行视察,并与当地分局领导、官员及工作人员举行工作会议。此次视察旨在了解基层工作现状,听取工作汇报,并协调解决分局在日常办公中遇到的实际困难。
金凯拉米在会上强调,蒙多基里省分局需进一步强化社会保障合规检查力度。针对辖区内企业及机构,分局应严格监管其员工社保登记及缴费情况,依法处理各类违规行为,以确保社会保障体系的稳健运行。同时,要求分局加强与企业代表及相关单位的协作,通过宣传普及最新的业务流程与规范,提升整体工作效率。
在服务质量方面,金凯拉米要求全体工作人员保持团结协作,在为社保成员提供服务时,应秉持高效、诚实、公正及专业的职业操守。
视察期间,金凯拉米实地检查了分局办公大楼各楼层的办公设施及电子设备,确保相关硬件处于良好运行状态,以保障日常办公需求并支持各项业务的顺利开展。
📋 简要摘要 ▸
国家社会保障基金局副局长金凯拉米近日视察蒙多基里省分局,听取工作汇报并解决基层办公难题。会议强调需加强对当地企业社保登记与缴费的监管力度,要求工作人员提升服务质量,确保社会保障体系稳健运行。
📋 完整原文 ▸
ឯកឧត្តម គឹម កែវរស្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តមណ្ឌលគិរី
-----------
(មណ្ឌលគិរី)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្តមណ្ឌលគិរី ព្រមទាំងនាំយកពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលសាខាជួបប្រទះក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមអគ្គនាយករង បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំសាខាខេត្ត ក្នុងការពង្រឹងការងារចុះអធិការកិច្ចសន្តិសុខសង្គម និងដោះស្រាយរាល់ករណីល្មើសទាំងអស់ពាក់ព័ន្ធនឹងការចុះបញ្ជី ព្រមទាំងការបង់ភាគទានរបស់និយោជកតាមសហគ្រាស គ្រឹះស្ថាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពរឹងមាំនៃប្រព័ន្ធសន្តិសុខសង្គម។ ជាពិសេស ត្រូវសហការជាមួយតំណាងសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែច្បាស់អំពីបែបបទ និងនីតិវិធីថ្មីៗ ដែលជាវិធីសាស្ត្រដ៏ល្អមួយអាចជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្ដី និងបុគ្គលិក ប.ស.ស. ទាំងអស់នៃសាខាខេត្ត ត្រូវរួមសហការគ្នាប្រកបដោយសាមគ្គីភាព និងបន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនដល់សមាជិកឱ្យបានកាន់តែឆាប់រហ័ស ប្រកបដោយភាពទន់ភ្លន់ ស្មោះត្រង់ យុត្តិធម៌ និងវិជ្ជាជីវៈខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានអញ្ជើញចុះពិនិត្យការងារផ្ទាល់ ព្រមទាំងពិនិត្យមើលសម្ភារបរិក្ខារ និងឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃតាមជាន់នីមួយៗ នៅក្នុងអគារ ដើម្បីធានាថា សម្ភារបរិក្ខារទាំងអស់ស្ថិតក្នុងស្ថានភាពល្អ មានគុណភាព និងអាចប្រើប្រាស់បាន ក្នុងការគាំទ្រដល់ការអនុវត្តការងាររបស់មន្ត្រី និងបុគ្គលិកឱ្យដំណើរការទៅដោយរលូន ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន៕