洪玛奈承诺教育医疗预算不减 优先保障人力资源开发

洪玛奈承诺教育医疗预算不减 优先保障人力资源开发
分类政策
事件时间2026-06-03 12:55
地点金边
来源柬埔寨通讯社
发布时间2026/06/03 12:55

详情描述

2026年6月3日,柬埔寨总理洪玛奈在金边国家体育学院毕业典礼上表示,政府无意削减教育与医疗领域的预算以填补国防开支。他强调,教育与医疗作为国家优先发展领域,其预算在2026年至2028年间将持续增长。 洪玛奈指出,在当前全球环境充满风险与不确定性的背景下,柬埔寨需深化经济与国防领域的改革。政府有充足的财政空间平衡国防与民生需求,国防开支的增加不会影响教育、医疗及社会福利预算。他重申,人力资源开发是国家政策的首要任务,国家安全与领土完整的保障依赖于强健的人力资源,而这必须通过持续投资教育、医疗及社会事业来实现。 此外,洪玛奈还提及了旅游社区的发展规划。政府计划通过培训提升地方旅游社区的服务能力,使其能够自主经营并从旅游业中获益,同时参与自然资源的保护与开发,以实现地方经济的可持续发展。他强调,体育与教育是培养人才的关键,政府将继续支持相关领域的建设。
📋 简要摘要 ▸
柬埔寨总理洪玛奈在国家体育学院毕业典礼上强调,政府无意削减教育与医疗预算以填补国防开支。他明确表示,教育与医疗作为国家优先发展领域,其预算在2026至2028年间将持续增长,政府有充足财政空间平衡国防与民生需求。
📋 完整原文 ▸
សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ (AKP) រាជរដ្ឋាភិបាល មិនមានផែនការកាត់ចំណាយក្នុងវិស័យអប់រំ និងសុខាភិបាល ទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ។ ផ្ទុយទៅវិញគម្រោងចំណាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យសង្គមកិច្ច ដែលរួមមានវិស័យអប់រំ និងសុខាភិបាលមានតែបន្តកើនឡើងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការវិនិយោគដើម្បីពង្រឹងធនធានមនុស្សនៅតែជាអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូ​បង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជា​ត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាម​ពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅ​នៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវ​ការ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ ។ ព្រមជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីផែនការចំណាយរបស់​រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច​ ថារាជរដ្ឋាភិបាលមិនមាន​ការ​កាត់ចំណាយលើវិស័យទាំងនេះ ដើម្បីទៅបង្កើនថវិកាសម្រាប់វិស័យ​ការពារជាតិនោះទេ។ ផែនការចំណាយរបស់វិស័យអប់រំ និងសុខាភិបាល បន្តកើនឡើងនៅឆ្នាំ២០២៦ និង​នៅឆ្នាំ២០២៧ ព្រមទាំងឆ្នាំ២០២៨, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើនលើវិស័យ​ការពារជាតិ ដែលមិនប៉ះពាល់ដល់វិស័យអប់រំ និងសុខាភិបាលនោះទេ ព្រោះរាជរដ្ឋាភិបាល​នៅ​តែចាត់ទុកធនធានមនុស្ស គឺជាអាទិភាពនៃគោលនយោបាយជាតិ។​ ចំណាយលើវិស័យការពារជាតិ នឹងកើនឡើង​ ដោយរាជរដ្ឋាភិបាលនៅមានកញ្ចប់ថវិកាគ្រប់គ្រាន់ មិន​ទាន់​មានភាព​ចាំបាច់​ក្នុងការដកកញ្ចប់ថវិកាពីវិស័យអប់រំ​ សុខាភិបាល និងសង្គមកិច្ចនោះទេ។ វិស័យការ​ពារជាតិ មិនមែន​ការពារត្រឹមមួយថ្ងៃនោះទេ​ ការការពារជាតិត្រូវប្រើប្រាស់រយៈពេលយូរអង្វែង ដរាបណា​ប្រទេស​កម្ពុជា​ នៅតែជាប្រទេស, ការការពារជាតិត្រូវតែធ្វើ, ការការពារបូរណភាពទឹកដី, ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ត្រូវតែធ្វើជាប្រចាំ។ ដូចនេះការកសាង និងការការពារជាតិរឹងមាំអាស្រ័យលើមនុស្ស​រឹងមាំ ហើយ​ធនធានមនុស្សរឹងមាំ អាស្រ័យលើការវិនិយោគទាំងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គម​កិច្ច។ មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការកែប្រែ​សហគមន៍ទេសចរណ៍លម្អបៃតងខ្នងផ្សារ ឱ្យមានលទ្ធភាពប្រកបមុខរបរបម្រើសេវាកម្មទេសចរណ៍ធម្មជាតិ ដើម្បីទទួលបានសក្កានុពលទេសចរណ៍ដែលនឹងត្រូវធ្វើជាម្ចាស់ក្នុង ចូលរួមថែរក្សា អភិវឌ្ឍ និង​ផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ។ គោលដៅយ៉ាងសាមញ្ញារបស់រាជរដ្ឋាភិបាល គឺ​ការបង្រៀនសហគមន៍ទេសចរណ៍នៅមូលដ្ឋានឱ្យបំពេញសេវាកម្ម និងមុខរបររបស់ខ្លួន​ ​ដោយខ្លួនឯង ហើយនឹងក្លាយជាអ្នកទទួលផលពីសហគមន៍ផង និង​ ថែរក្សាផង ព្រមទាំងនឹង​រួម​ចំណែកអភិវឌ្ឍនៅមូលដ្ឋានផង សំដៅធានានិរន្តរភាព និងស្ថិរភាពបៃតង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡា ជា​ការងារគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនធាន​មនុស្ស​ពិតប្រាកដ, ពលរដ្ឋត្រូវមានទាំងចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់​ផ្តាច់ពីសកម្មភាពអប់រំកាយ និងកីឡា។ ជាលទ្ធផល, វិស័យអប់រំកាយ និងកីឡា បានក្លាយជា​វិស័យ​ឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន ឆ្លុះបញ្ចាំងតាមរយៈការទទួលបានជ័យ​ជម្នះពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទាំងការប្រកួត​កីឡាផ្សេងៗ ជាច្រើនទៀត៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia