洪森赴柴桢省调研基层工作 强调提升行政服务与治安管理

分类政治
事件时间2026-05-14 07:31
地点柴桢省
来源国龙新闻
发布时间2026/05/14 07:31

详情描述

2026年5月14日上午,柬埔寨代国家元首、国王最高顾问委员会主席洪森赴柴桢省,与当地各级政府官员及部门负责人举行座谈。这是洪森自2026年4月25日启动基层调研工作以来的第7站,此前他已先后走访了磅湛、特本克蒙、磅士卑、茶胶、贡布及白马省。 本次座谈会共有超过1000人参加,包括参议院与国会议员、国家工作组负责人、柴桢省各级市、县、乡、分区理事会成员,以及各部门单位领导。 洪森在会上强调,基层官员必须提升行政服务效率,切实解决民众诉求。会议重点要求各级政府加强社会治安管理,严厉打击各类犯罪活动,并做好自然资源保护工作。 柴桢省位于柬埔寨东南部,距离金边125公里,总面积2966.40平方公里。全省下辖2个市、6个县、12个分区、68个乡及690个村,总人口约69.8万人。当地居民主要从事农业(51.5%)、服务业(48%)及手工业(0.5%)。 该省与越南西宁省接壤,边境线长达258公里。全省共设有8个边境口岸,包括2个国际口岸(巴域和波雷沃)、2个双边口岸(三隆和波萨蒙),以及4个边境地区口岸(斯雷巴朗、波雷达伊、东和赛戴)。
📋 简要摘要 ▸
洪森于5月14日赴柴桢省,与当地各级政府官员及部门负责人举行座谈。这是其自4月25日启动基层调研以来的第7站。会议重点要求基层官员提升公共服务质量,解决民众诉求,并加强社会治安、打击犯罪及自然资源保护工作。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ​ បានអញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្វាយរៀង។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀងសរុ​ប​ជាង១ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប។ កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។ ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។ យោងតាម Fresh AI ខេត្តស្វាយរៀង ជាខេត្តមួយស្ថិតនៅតំបន់វាលរាបនៃទិសអា​គ្នេយ៍ប្រទេសកម្ពុជា មានផ្ទៃ​ដីសរុប ២ ៩៦៦,៤០គីឡូម៉ែត្រក្រឡា និងមាន​ចម្ងាយ ១២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ​។ ខេត្តស្វាយរៀង ចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មាន​ប្រជា​ពលរដ្ឋសរុបចំនួន ១៦៨ ៨៨៨គ្រួសារ ស្មើនឹង ៦៩៨ ១៥៥នាក់ ស្រី ៣៥៩ ២០៥​នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៤៥៦ ៧១៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរ​កសិ​កម្ម​ប្រមាណ ៥១,៥ភាគរយ របរសេវាកម្ម ៤៨ភាគរយ និងមុខរបរសិប្បកម្មប្រមាណី ០,៥​ភាគ​រយ។ ខេត្តស្វាយរៀង មានព្រំប្រទល់ខាងជើង និងខាងលិច ជាប់និងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម (ចម្ងាយ២៥៨គីឡូម៉ែត្រ) ចែក​ចេញ​ជា ២ក្រុង ៦ស្រុក ១២​សង្កាត់ ៦៨ឃុំ ៦៩០ភូមិ។ នៅទូទាំងខេត្តស្វាយរៀង មានច្រក​ទ្វារ​ព្រំដែនចំនួន ៨កន្លែង រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង (បាវិត និងព្រៃវល្លិ៍), ច្រក​ទ្វារព្រំដែនទ្វេភាគី ២កន្លែង (សំរោង និងបុសមន), ច្រកទ្វារតំបន់ព្រំដែន ៤កន្លែង (ស្រែបារាំង ព្រៃតាអី ដូង និងខ្សែដែក)៕ដោយ​៖តារា​