柬埔寨边境事务国务秘书处:再次敦促泰方召开JBC紧急会议
分类外交
事件时间2026年4月7日
地点柬埔寨/泰国
来源柬埔寨快讯
发布时间2026/04/08 10:24
详情描述
柬方多次致函泰方要求召开边境联合委员会会议,但泰方此前以等待内部程序及新内阁组建为由多次推迟。
📋 完整原文 ▸
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កម្ពុជាស្នើសាជាថ្មីទៅភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC ឡើងវិញ
-------
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅ លើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួនក្រោយពីគណៈរដ្ឋមន្រ្តីថៃថ្មីត្រូវបានបង្កើតឡើង។