社保机构要求提升社交媒体宣传效能
分类政务动态
事件时间2026年4月6日下午
地点金边
来源柬埔寨社保
发布时间2026/04/06 18:56
详情描述
社保机构领导要求客户服务与公共关系部门优化社交媒体内容,使其更具创意且易于理解,以更高效地向会员普及社保福利。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ណែនាំឱ្យបង្កើនប្រសិទ្ធភាពផលិតឧបករណ៍ផ្សព្វផ្សាយតាមបណ្ដាញសង្គម ឱ្យកាន់តែទូលំទូលាយ ស្របតាមបរិបទបច្ចុប្បន្ន
---------------------------------
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមការងារពង្រឹងការផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គម ឱ្យមានភាពច្នៃប្រឌិត ងាយយល់ និងមានភាពទាក់ទាញ ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងនីតិវិធីផ្សេងៗរបស់ ប.ស.ស. ទៅដល់បងប្អូនសមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ ស្របតាមបរិបទបច្ចុប្បន្ន។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានពិនិត្យលើលទ្ធផលការងារសម្រេចបានប្រចាំខែមីនា និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពបន្ថែម នៃការផ្តល់ព័ត៌មានជូនសាធារណជនឱ្យកាន់តែមានភាពទំនើបកម្ម ឆាប់រហ័ស និងទាន់ពេលវេលា ដែលជាព័ត៌មានជាក់លាក់ ច្បាស់លាស់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស.។ [អានបន្ត.........](https://web.facebook.com/nssfpage/posts/pfbid09eFneZyDpVKSPMVca5ZMLSJq5YzXY1jKKXVen94njLQdV8WGJ1yzj9TEkWk7kbkal)