暹粒省举行新房交付仪式
分类社会民生
事件时间2026年4月6日
地点暹粒省暹粒市
来源洪玛尼官方频道
发布时间2026/04/07 08:55
详情描述
柬埔寨青年联合会代表出席了由参议院主席洪森亲王捐赠的新房交付仪式,该房屋赠予了一名退伍军人。
📋 完整原文 ▸
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ថង វណ្ណា សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលគេហដ្ឋានថ្មីចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់លោក សៀង ធឿន អតីតយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប លោកអភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប លោកអធិការរងនគរបាលក្រុងសៀមរាប លោក លោកស្រី ចៅសង្កាត់ស្រង៉ែ លោក លោកស្រី មេភូមិកសិកម្ម យុវជនគណបក្សក្រុងសៀមរាប និងប្រជាពលរដ្ឋជាច្រើនរូប។