洪玛奈宣布简化经济特区EIA评估流程 降低企业合规成本

分类政策
事件时间2026-05-01
地点西港
来源洪玛奈首相
发布时间2026/05/01 12:53
详情描述
2026年5月1日,柬埔寨首相洪玛奈在西哈努克省出席西哈努克自治港140周年庆典及日本对该港口提供官方发展援助30周年纪念活动时表示,政府将持续加大对港口基础设施的投资,以支持国际贸易增长及国家经济发展。
洪玛奈指出,西哈努克自治港需不断推进现代化改革,优化行政程序以提升物流效率,降低企业运营成本并节省时间。同时,港口应加强技术设备升级及人力资源培训,以提升服务质量,增强国际社会对柬埔寨集装箱运输的信任。
针对企业合规成本问题,洪玛奈宣布简化经济特区内的环境影响评估(EIA)流程。对于位于获批经济特区内且环境风险较低的企业,将免除向环境部申请EIA评估的繁琐程序,改由经济特区管理方负责监管并与环境部协作。若企业涉及高环境风险,则仍需按规定与环境部进行评估,环境部保留在必要时进行监督检查的权力。
此外,洪玛奈在活动中提及针对“小混混”及青少年违法犯罪的治理措施。他已指示司法部部长、国家警察总署总监及王家军总司令研究现有法律,探讨在不制定新法的前提下,让被拘留或接受教育的违法青少年参与社会服务工作的可行性,强调相关工作并非前往军事前线,且必须严格执行现有法律。
📋 简要摘要 ▸
洪玛奈总理在西港自治港140周年庆典上表示,政府将持续加大港口基础设施投入。重点政策包括:对经济特区内低环境风险企业,免除繁琐的EIA环境影响评估流程,由特区管理方负责监管,旨在提升物流效率并降低企业运营成本。
📋 完整原文 ▸
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សំណេះ សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
ជាបន្ត, សម្តេចធិតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។ ក្នុង ន័យនេះ, ទន្ទឹមនឹងការធ្វេីទំនេីបកម្មបចេ្ចកវិទ្យា និងសម្ភារ:, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំ និងទុកដាក់លេីការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។
បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយនីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបានចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមានហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យមានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និងសហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណីដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ។
មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមឡេីងវិញ អំពីករណីក្មេងទំនើង ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានប្រគល់ភារកិច្ចឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ពិនិត្យមើលច្បាប់ដែលមានជាធរមាន ៖ ១), ថាតេីច្បាប់អាចអនុញ្ញាតឱ្យយេីង អាចយកក្មេងទំនើងធ្វេីសកម្មភាពការងារមួយចំនួន ដែលបម្រើដល់សមរភូមិមុខឬទេ មិនមានគោលការណ៍ឱ្យបង្កើតច្បាប់ថ្មីនោះទេ។ ទី២), គឺយកក្មេងទំនើងទាំងនោះ ទៅធ្វេីសកម្មភាព បម្រើសមរភូមិមុខ ពុំមែនបញ្ជូនទៅសមរភូមិមុខនោះទេ ( មិនឱ្យកាន់កាំភ្លេីង នៅសមរភូមិនោះទេ)។ ជាគោលគំនិត, ក្មេងទំនេីងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ជាធរមាន។ ប៉ុន្តែ ឱ្យពិនិត្យមេីលក្មេង ទំនេីង ដែលកំពុងជាប់ឃុំ, ដែលកំពុង ទទួលការអប់រំ ត្រូវធ្វេីពលកម្មបន្ថែម ដូចជាធ្វេីសកម្មភាពចាក់បេតុងធ្វើលេណដ្ឋានជាដេីម ដែលបម្រើដល់សមរភូមិ ក្រៅពីសកម្មភាពពលកម្មតិចតួច ដូចជា បោសសម្អាត ការធ្វេីរងបន្លែ ឬទទួលការអប់បណ្តុះបណ្តាលផ្សេងៗដែលមាន ស្រាប់ ។
បន្ថែមពីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សមានវិន័យ, មានសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ, ប្រជាជនគ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ នេះហើយគឺជាទិសដៅរបស់យើងក្នុងការកសាងជាតិ ។
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia