洪森回击反对派对新版货币的批评 强调财政稳健

分类政治
事件时间2026-10-07
地点金边
来源高棉邮报
发布时间2026/10/07 21:36
详情描述
2026年10月7日,柬埔寨参议院主席洪森在金边针对海外反对派人士对政府发行新版货币的批评作出回应。
此前,部分海外反对派人士称柬埔寨政府发行面额为10万瑞尔和5万瑞尔的新版货币,是政府财政即将崩溃的迹象。对此,洪森表示,政府财政收入充足,目前国库现金储备不低于25亿美元。
洪森指出,政府每月薪资支出约为2.3亿美元。今年前9个月,政府总收入超过50亿美元,平均每月收入在5亿至6亿美元之间,足以覆盖支出并维持国库储备水平。
此外,洪森在回应中警告称,将公开一段录音证据。他指控相关海外反对派人士以援助难民为名募集资金,实则将资金挪用于资助柬埔寨国内的某个政党。他要求相关人员尽快将募集的资金用于救助难民,并表示将在后续公布有关该资金用途的会议录音。
📋 简要摘要 ▸
洪森主席回击反对派关于新版货币发行的质疑,强调国家财政储备充足,并警告将曝光反对派资金使用情况。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន ប្រដៅក្រុមអ្នកប្រឆាំងក្រៅប្រទេស ដែលរិះគន់រដ្ឋាភិបាលរឿងបោះក្រដាសប្រាក់ថ្មី និងព្រមានទម្លាយសារសំឡេង ដែលពួកគេប្រមូលលុយជួយជនភៀសសឹក ទុកចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយ
———————
**(ភ្នំពេញ)៖ **សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកប្រដៅដល់ក្រុមប្រឆាំងក្រៅស្រុក ដែលរិះគន់រដ្ឋាភិបាលថាជិតដួលរលំ ដោយគ្រាន់តែបោះក្រដាសប្រាក់ ១០ម៉ឺនរៀល និង៥ម៉ឺនរៀលថ្មី។
សម្តេចបញ្ជាក់ថា រដ្ឋាភិបាលមានប្រាក់ចំណូលគ្រប់គ្រាន់ ដោយគ្រាន់តែសាច់ប្រាក់រក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារនោះឡើយ។
ជាមួយគ្នានេះសម្តេចក៏ព្រមានបង្ហោះសារសំឡេងមួយដែលក្រុមប្រឆាំងទាំងនោះ បានប្រមូលលុយថាជួយជនភៀសសឹក តែបែរជាទុកសម្រាប់ចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយទៅវិញ។
សម្តេចបានបង្ហោះសារមានខ្លឹមសារដូច្នេះថា៖** «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះ យើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជន និងអាចភ័ន្តច្រឡំ។ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែ ក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។**
**ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២៥០០លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្ស១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។**
**ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារ។**
**សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយ ដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុក ដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាស់បានសម្រាប់ជនភៀសសឹក សម្រាប់ជួយគណបក្សនៅពេលក្រោយ។**
**ឱពួកបោកប្រាស់ក្រៅស្រុកអឺយ បើចេះត្រូវចេះឲ្យគេកោត តែបើឆោតគឺ ត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាល**
**នឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»**៕