洪玛奈会见G Adventures创始人探讨旅游合作

分类政治
事件时间2026-09-23
地点金边
来源洪玛奈首相
发布时间2026/09/23 18:15
详情描述
2026年9月23日上午,柬埔寨首相洪玛奈在金边和平大厦会见了G Adventures创始人布鲁斯·潘·蒂普(Bruce Poon Tip)及其团队。双方就柬埔寨旅游业发展及举办全球峰会等事宜进行了深入交流。
G Adventures目前正在柬埔寨举办2026年全球峰会(GX Summit),活动时间为9月23日至28日,共有约700名代表参加。布鲁斯·潘·蒂普表示,此次峰会旨在探讨全球旅游发展,并促进柬埔寨旅游业的国际化。他指出,柬埔寨拥有丰富的文化与自然旅游资源,公司将致力于通过国际合作、媒体宣传及内容创作者推广,提升柬埔寨作为国际旅游目的地的竞争力,向世界展示柬埔寨的安全与友好。同时,该公司的发展目标与柬埔寨政府的政策方向一致,均侧重于通过社区旅游开发来改善当地民生并减少贫困。
洪玛奈对G Adventures选择柬埔寨作为峰会主办国表示感谢,并强调国际代表的到访有助于向全球展示柬埔寨的真实旅游潜力。他重申了柬埔寨政府在旅游业发展方面的优先事项,包括重点支持生态旅游与社区旅游。政府将通过完善基础设施、提升社区能力及鼓励私营部门参与,确保旅游发展惠及当地民众。
此外,双方还讨论了如何通过国际合作提升柬埔寨旅游业的竞争力。洪玛奈介绍了政府在开发新旅游产品方面的规划,包括将金边、暹粒及周边地区串联成旅游线路,并提到政府正在推进签证系统现代化及简化入境手续,以便利国际游客及商务人士来柬。洪玛奈鼓励G Adventures继续与柬埔寨旅游部及相关部门保持密切合作。
📋 简要摘要 ▸
洪玛奈在金边会见G Adventures创始人Bruce Poon Tip,双方就推动柬埔寨旅游业发展及举办全球峰会事宜进行深入交流。
📋 完整原文 ▸
**ស្ថាបនិកក្រុមហ៊ុន **G Adventures** គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ, ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ស្ថាបនិកក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចធិបតី ថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ, លោក Bruce Poon Tip បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា គឺជាគោលដៅប្រកបដោយសុវត្ថិភាព និង ភាពកក់ក្តៅ ជាមួយនឹងភាពរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន G Adventures ដែលបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏មានសារៈសំខាន់នេះ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ សម្តេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ក្នុងនោះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍ទេសចរណ៍ តាមរយៈការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ការពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន និងការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដោយតម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាស្នូល។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្តសៀមរាប និងតំបន់ជុំវិញ ជាដើម។ លើសពីនេះ, សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីការធ្វើទំនើបកម្មប្រព័ន្ធផ្តល់ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់កម្ពុជា។
មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តធ្វើការជាមួយក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធ ថែមទៀត សំដៅធានាបាននូវភាពធន់ និងចីរភាពនៃវិស័យទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia