劳工部长率团出席独立日灭烛火仪式 纪念第73周年










分类政务
事件时间2026-11-09
地点金边
来源柬埔寨劳工部
发布时间2026/11/11 19:51
详情描述
劳工与职业培训部长亨索尔11月11日下午率部内领导层,出席在金边独立纪念碑举行的皇家灭烛火仪式,纪念第73
📋 简要摘要 ▸
劳工与职业培训部长亨索尔率部内领导层出席皇家“灭烛火”仪式,纪念第73个国家独立日(1953年11月9日至2026年11月9日)暨柬埔寨皇家武装力量成立纪念日。仪式在西哈莫尼国王主持下举行,官方通稿同时缅怀已故国父为争取真正独立所作的贡献,劳工部以#MLVT标签对外发布。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងការងារ អញ្ជើញចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួងចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) ដែលប្រព្រឹត្តឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ "ព្រះបរមរតនកោដ្ឋ" ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនប្រជាជាតិកម្ពុជា៕
#MLVT #HENGSour