西港第12届海洋节筹备会召开 旅游部督进度

西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
西港第12届海洋节筹备会召开 旅游部督进度
1/9
分类旅游
事件时间2026-11-19
地点西港
来源柬埔寨勋爵协会
发布时间2026/11/20 16:12

详情描述

2026年11月19日上午,西哈努克省召开第12届海洋节第4次筹备进展检查会议。会议由旅游部长兼跨部门筹委会主席胡哈主持,西哈努克省省长出席,柬埔寨勋爵协会理事Tuy Ki代表协会参会。 会议明确的日程是:第12届海洋节将于2026年12月18日(星期五)傍晚举行正式开幕仪式,由首相洪玛奈及夫人碧占莫妮主持。本届主题为“海洋的价值:蓝色经济与沿海生物多样性可持续性的联结”。 这一轮筹备会核对的重点落在执行层面:活动场地布置、展览管理、各类产品与商品的展示和销售安排,以及为国内外游客提升便利度与信任度的配套措施。也就是说,展销摊位、商品陈列和游客接待是当前推进的核心环节,不只是仪式流程。 对打算在节日期间经营或前往的人,有两条可用信息:开幕时间已锁定在12月18日傍晚,行程、住宿和备货可据此倒排;但本次发布没有列出展位申请方式、场地分区和具体活动日程,涉及参展、摊位或销售安排,需等跨部门筹委会的后续通知。 柬埔寨勋爵协会以跨部门筹委会成员身份参会。协会方面表示,海洋节除旅游与文化功能外,也是推广本地产品与服务、企业对接、吸引投资并为沿海地区创造新经济机会的平台,协会将继续推动旅游、商业与投资之间的连接,同时配合宣传海洋资源保护、蓝色经济发展和沿海生物多样性维护。
📋 简要摘要 ▸
柬埔寨勋爵协会11月19日上午在西哈努克省出席第12届海洋节第4次筹备进展检查会议,会议由旅游部长兼跨部门筹委会主席胡哈主持,协会理事Tuy Ki代表出席。会议核对了各项准备工作的完成情况,并强调要把海洋旅游潜力与海洋资源转化为经济发展动力,带动就业、扩大商机,提升沿海地区的竞争力与可持续性。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា បានចាត់តាំង អ្នកឧកញ៉ា ទុយ គី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានពិនិត្យវឌ្ឍនភាព និងពិភាក្សាលើការងារសំខាន់ៗ ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព សណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពទាក់ទាញ។ កិច្ចពិភាក្សាបានផ្តោតជាពិសេសលើការរៀបចំទីតាំងព្រឹត្តិការណ៍ ការគ្រប់គ្រងពិព័រណ៍ ការតាំងបង្ហាញ និងលក់ផលិតផល និងទំនិញប្រភេទផ្សេងៗ ព្រមទាំងការរៀបចំវិធានការចាំបាច់នានា ដើម្បីបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាសមាជិកនៃគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពព្រឹត្តិការណ៍ទេសចរណ៍ជាតិ និងផ្សព្វផ្សាយសក្តានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា។ សម្រាប់សមាគមឧកញ៉ាកម្ពុជា ព្រឹត្តិការណ៍បុណ្យសមុទ្រ មិនត្រឹមតែជាព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយផលិតផល និងសេវាកម្មក្នុងស្រុក ការតភ្ជាប់ធុរកិច្ច ការទាក់ទាញវិនិយោគ និងការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ ធុរកិច្ច និងការវិនិយោគ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងដៃគូធុរកិច្ច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សធនធានសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចខៀវ និងការថែរក្សាជីវចម្រុះតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព។ តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយសក្តានុពលទេសចរណ៍ និងធនធានសមុទ្ររបស់កម្ពុជា ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ ការពង្រីកឱកាសធុរកិច្ច និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យកាន់តែមានភាពប្រកួតប្រជែង និងចីរភាព៕