国会主席坤素达丽 儿童是国家未来 政府投入持续加码

分类时政
地点金边
来源柬埔寨国家电视台
发布时间2026/11/05 15:14
详情描述
柬埔寨国会主席坤素达丽11月5日表示,王国政府把儿童视为国家未来最重要的资源。她回顾称,对儿童的关注自洪森任总理时期便已开始,第七届政府在洪玛奈领导下继续推进。文中还提到1993年大选后内战延续、直至1998年底通过“双赢政策”才实现全面和平的历史背景。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចប្រធានរដ្ឋសភា៖ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតលើកុមារ ដែលជាអនាគតធនធានសំខាន់របស់ប្រទេសជាតិ។ ការយកចិត្តទុកដាក់លើកុមារនៅកម្ពុជា បានធ្វើឡើងតាំងពីក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីមកម្លេះ ហើយការងារ នេះ បាននិងកំពុងបន្តលើកកម្ពស់យកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ការកសាងមូលធនមនុស្ស ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតជូនលោកស្រី Najat Maalla M’jid និងគណៈប្រតិភូ។ សម្តេចបានថ្លែងកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបេសកកម្មអង្គការសហប្រជាជាតិ ជាពិសេសលើការងារស្ត្រី និងកុមារនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម កម្ពុជាបានចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ បើទោះបីជាការបោះឆ្នោតជាសកលក្នុងឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងក៏ដោយ ក៏សង្គ្រាមស៊ីវិលនៅតែបានបន្តអូសបន្លាយ ហើយកម្ពុជាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបយើងទទួលបានសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ