柬埔寨与新加坡签署食品安全合作谅解备忘录
| 分类 | 经济贸易 |
|---|---|
| 事件时间 | 2026年4月10日上午 |
| 事件地点 | 新加坡 |
| 发布时间 | 2026-04-10 11:08 |
新闻摘要
柬埔寨商业部与新加坡相关部门于2026年4月10日签署合作备忘录,旨在加强两国食品供应链的稳定性与透明度,并促进柬埔寨大米及农产品对新出口。
📄 完整原文 ▶ 查看原文 →
កម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង ... (សិង្ហបុរី)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង ព្រមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល។ - - - Cambodia and Singapore Sign Memorandum of Cooperation on Food Security ... (Singapore): On Friday morning, April 10, 2026, in Singapore, Her Excellency Cham Nimul, Minister of Commerce of the Kingdom of Cambodia, and Her Excellency Grace Fu, Minister for Sustainability and Environment and Minister in Charge of Trade Relations of the Republic of Singapore, signed a Memorandum of Cooperation on Food Security, marking another important step in strengthening trade relations between the two countries. The Memorandum of Cooperation demonstrates a shared commitment to ensuring the stability, transparency and efficiency of the food supply chain, paving the way for increased Cambodian rice exports to the Singapore market, and supporting Singapore’s strategy to secure a stable food supply, as well as creating opportunities for sustainable new markets for Cambodian agriculture. In addition, the Memorandum of Cooperation also highlights Cambodia's important role as a potential rice exporter through its strong capacity to produce, compete, and supply to international markets, especially Cambodia's active participation in ensuring regional and global food security. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry Of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh)🌐 [Telegram ](https://t.me/mocnewsfeed)🌐 [Website ](https://www.moc.gov.kh/)🌐 [YouTube ](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))