商务部代表团赴华参加东盟中国文化美食论坛 推动农产品出口










分类经济
地点中国郑州
来源柬埔寨商务部
发布时间2026/06/21 12:25
详情描述
2026年6月16日至18日,柬埔寨商务部国务秘书林洛皮塞率领代表团前往中国河南省郑州市,参加“2026东盟-中国文化美食论坛”。此次活动汇集了东盟-中国中心官员、东盟成员国代表、河南省领导及超过200名企业界人士。
林洛皮塞在论坛期间发表了两场主旨演讲,分别针对“东盟-中国经济发展中心揭牌仪式”以及“农业合作与全球贸易变局下的贸易机遇会议”。
在演讲中,林洛皮塞阐述了东盟与中国在加强经济贸易合作方面的共同愿景。他重点强调了有效执行《东盟-中国自贸协定》(ACFTA)的重要性,并提出通过把握新兴贸易机遇,提升柬埔寨潜力农产品在中国市场的竞争力。此外,他指出应加强市场对接,推动柬埔寨深度融入区域及全球供应链,以促进区域经济实现韧性、包容与可持续增长。
访问期间,林洛皮塞与中国高级官员及东盟-中国中心代表举行了双边会谈,旨在深化双方在经贸与投资领域的合作关系。代表团还实地考察了多家中国企业,探讨柬中两国在商业对接及贸易领域的合作潜力。
📋 简要摘要 ▸
柬埔寨商务部国务秘书林洛皮塞率团参加在河南郑州举办的“2026东盟-中国文化美食论坛”。双方重点讨论了农产品合作、ACFTA自贸协定执行及供应链对接,旨在提升柬埔寨潜力产品在中国市场的竞争力,并与中方企业探讨投资机会。
📋 完整原文 ▸
(ហឺណាន, ចិន)៖ នាថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចូលរួមក្នុងកម្មវិធី «វេទិកាវប្បធម៌ និងម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០២៦» ដែលប្រារព្ធធ្វើនៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងបណ្តាប្រទេសសមាជិកអាស៊ាន ថ្នាក់ដឹកនាំខេត្តហឺណាន និងធុរជនជាង ២០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះចំនួន២កម្មវិធី រួមមាន៖ ពិធីសម្ពោធ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន-ចិន និងសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការកសិកម្ម និងកាលានុវត្តភាពពាណិជ្ជកម្មក្នុងបរិបទនៃការផ្លាស់ប្តូរនិន្នាការពាណិជ្ជកម្មសកល។
នៅក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីចក្ខុវិស័យរួមរបស់អាស៊ាន និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ការចាប់យកកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ ការលើកកម្ពស់ផលិតផលសក្តានុពលរបស់កម្ពុជា ការពង្រឹងការតភ្ជាប់ទីផ្សារ និងការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
ក្នុងអំឡុងពេលបំពេញបេសកកម្មនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបានអញ្ជើញទស្សនកិច្ចក្រុមហ៊ុនមួយចំនួន ដើម្បីស្វែងយល់អំពីសក្តានុពលនៃការតភ្ជាប់ធុរកិច្ច និងឱកាសពាណិជ្ជកម្មរវាងកម្ពុជា និងចិន៕
---
(Henan, China): On 16-18 June 2026, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce of the Kingdom of Cambodia, led a delegation of the Ministry of Commerce to participate in the 2026 ASEAN-China Cultural and Food Festival, held in Zhengzhou City, Henan Province, the People’s Republic of China. The event brought together senior officials from the ASEAN-China Centre, representatives from ASEAN Member States, leaders of Henan Province, and more than 200 business representatives and participants.
On this occasion, His Excellency Secretary of State delivered two keynote addresses at: The Inauguration Ceremony of the ASEAN-China Economic Development Center; and The Conference on Agricultural Cooperation and Trade Opportunities Amid Shifting Global Trade Dynamics.
In his remarks, His Excellency Secretary of State underscored the shared vision of ASEAN and China in further strengthening economic and trade cooperation, enhancing the effective implementation of the ASEAN-China Free Trade Agreement (ACFTA), and leveraging emerging trade opportunities. He also highlighted Cambodia’s potential products, the importance of market connectivity, and deeper integration into regional and global supply chains, with a view to promoting resilient, inclusive, and sustainable regional economic growth.
During the mission, His Excellency Secretary of State also held bilateral meetings with senior leaders of the People’s Republic of China and the ASEAN-China Centre to further strengthen friendship and cooperation in the areas of economy, trade, and investment. In addition, he visited several companies to explore business linkages and potential trade and investment opportunities between Cambodia and China.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)