劳工部启动2026至2035年职业技能发展政策咨询会










分类政策
事件时间2026-07-06
地点马德望
来源柬埔寨劳工部
发布时间2026/07/08 08:56
详情描述
柬埔寨劳工与职业培训部于2026年7月6日至7日在马德望省举办咨询会,旨在收集各界对《2026-2035年国家职业技能发展政策》草案的意见。此次会议由劳工部国务秘书朱·提特里(Choub Thettharith)主持,共有135名代表参会,包括劳工部官员、马德望省政府代表、职业技术培训机构(TVET)负责人、私营企业代表以及相关院校师生。
该政策规划周期为10年,即2026年至2035年。会议期间,与会人员围绕草案内容展开讨论,重点探讨如何通过提升劳动力技能,以适应劳动力市场需求。
劳工部表示,该政策旨在作为国家战略文件,通过强化职业技能培训,推动经济多元化,提升国家竞争力,并增加民众收入。此外,该政策将服务于柬埔寨2050年愿景及“五角战略”第一阶段,并为国家脱离最不发达国家(LDC)行列提供人才支撑。此次咨询会收集的意见将用于进一步完善国家战略规划,以构建具备专业技能与灵活适应能力的劳动力队伍。
📋 简要摘要 ▸
劳工部于7月6日至7日在马德望举办咨询会,收集各界对《2026-2035年国家职业技能发展政策》草案的意见。该政策旨在通过提升劳动力技能,支持柬埔寨经济多元化及2050年愿景,并为国家脱离最不发达国家行列提供人才支撑。
📋 完整原文 ▸
មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់មតិយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
(បាត់ដំបង)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋាន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សមាជិក និងសមាជិកាគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង តំណាងវិស័យឯកជនជាដៃគូរបស់គ្រឹះស្ថាន TVET ក្នុងខេត្ត ព្រមទាំងសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង សរុបចំនួន ១៣៥នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា
គោលនយោបាយជាតិនេះ នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សំដៅរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គោលនយោបាយនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មដំណាក់កាលបន្ទាប់ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារដំណាក់កាលបន្ទាប់ ព្រមទាំងការត្រៀមចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ប្រកបដោយជោគជ័យ។
អង្គសិក្ខាសាលាបានចូលរួមពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយ ព្រមទាំងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំគោលនយោបាយនេះ ដែលមានគោលដៅកសាងកម្លាំងពលកម្មឱ្យមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន អាចឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន៕
#MLVT #HENGSour #TVET