西港警方持续开展打击犯罪行动 维护社会治安










分类治安
事件时间2026-08-09
地点西港
来源CN123
发布时间2026/08/18 19:23
详情描述
根据国家警察总署署长苏通的指示,以及西哈努克省警察局局长苏拉塔的部署,西哈努克省警察局于2026年8月9日至12日期间,联合各市、县警察局及相关派出所,在省内开展了一系列打击违法犯罪行动。
此次行动旨在维护社会治安与公共秩序,警方重点打击了多类违法犯罪活动,包括在雷恩分区发生的非法飙车致人死亡案件、故意伤害案、故意损坏财物案、谋杀未遂案,以及包括盗窃摩托车、剪断电线和盗窃铝材在内的多起盗窃案件。
行动中,警方逮捕了多名涉案嫌疑人,其中包括柬埔寨籍及外籍人员,并正持续追捕在逃同伙。警方成功破获了一个在西哈努克省多次作案的摩托车盗窃团伙,并查获了大量涉案物品,包括多辆摩托车、汽车、手机、机械设备、电线、铝材以及作案工具,如剪线钳和摩托车钥匙撬锁工具。
在获得西哈努克省警察局局长及检察官的批准后,部分被查获的财物已归还失主。对于经调查确认无犯罪嫌疑的人员,警方在进行教育、签署保证书并由担保人领回后予以释放。涉及未成年人的案件,则按照未成年人保护原则,将其移交监护人进行教育。
目前,涉案嫌疑人已由专业部门整理案卷,并移送至西哈努克省初级法院依法处理。西哈努克省警察局表示,将持续加强巡逻、调查及打击力度,以保障当地民众及游客的安全。
📋 简要摘要 ▸
西港警察局在国家警察总署指导下,于8月9日至12日期间持续开展打击犯罪行动,逮捕多名嫌疑人,以保障民众及游客安全。
📋 完整原文 ▸
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណីបើកបរម៉ូតូប្រណាំងប្រដេញ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ នៅសង្កាត់រាម ក្រុងកំពង់សោម ករណីហិង្សាដោយចេតនា ករណីធ្វើឱ្យខូចខាតដោយចេតនា និងប៉ុនប៉ងឃាតកម្ម ព្រមទាំងករណីអំពើលួចមានស្ថានទម្ងន់ទោស និងអំពើលួចផ្សេងៗ ដូចជា លួចម៉ូតូដោយកាច់បំបែកសោក លួចកាត់ខ្សែភ្លើង និងលួចកាត់យកដែកញ៉ូម ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនបរទេស ព្រមទាំងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលពាក់ព័ន្ធ និងកំពុងគេចខ្លួន។ ក្នុងចំណោមករណីទាំងនេះ សមត្ថកិច្ចក៏បានស្រាវជ្រាវបំបែកសំណុំរឿងក្រុមជនសង្ស័យលួចម៉ូតូ ដែលបានប្រព្រឹត្តសកម្មភាពជាច្រើនករណីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងបានស្រាវជ្រាវរកឃើញសម្ភារ និងវត្ថុតាងពាក់ព័ន្ធជាបន្តបន្ទាប់ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ និងរថយន្តជាច្រើនគ្រឿង ទូរស័ព្ទដៃ គ្រឿងចក្រ ខ្សែភ្លើង ដែកញ៉ូម ឧបករណ៍កាត់ខ្សែភ្លើង ឧបករណ៍កាច់ និងចម្លងសោម៉ូតូ ព្រមទាំងសម្ភារ និងឧបករណ៍ផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពល្មើស ។
ចំពោះសម្ភារវត្ថុតាងមួយចំនួន បានប្រគល់ឱ្យម្ចាស់ដើមវិញ ដោយទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីឯកឧត្តម ព្រះរាជអាជ្ញា ។
ដោយឡែក ចំពោះភាគីមួយចំនួនដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ចំពោះអនីតិជនដែលពាក់ព័ន្ធ ក៏ត្រូវបានអនុវត្តតាមនីតិវិធី និងគោលការណ៍ការពារអនីតិជន ដោយប្រគល់ជូនអាណាព្យាបាលធានា និងអប់រំ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើស ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ ឱ្យបានកាន់តែល្អប្រសើរ ៕