柬埔寨卫生部部长视察基层医疗中心,指出通过内部提拔管理人员及
来源柬埔寨卫生部
发布时间2026/09/19 06:50
详情描述
2026年9月18日周五晚,柬埔寨卫生部部长秦拉(Chheang Ra)率领卫生部领导团队,前往暹粒省对克查(Khchas)医疗中心进行突击视察,旨在评估基层医疗服务质量。
此次视察重点关注医疗中心的内部管理与服务水平。秦拉指出,该医疗中心通过内部提拔管理人员,成功激发了员工的责任感与服务意识。目前,医疗中心内部环境得到改善,员工展现出更强的团队协作精神与职业素养,能够更主动地为民众提供医疗服务。
数据显示,该医疗中心的服务能力有显著提升。此前,该中心平均每日接诊患者仅约5人,目前日均接诊量已增长至约70人,且已具备收治住院患者的能力。
秦拉表示,此次视察的目的在于发现不足并提供改进建议,而非单纯的问责。他强调,医疗服务的改善不仅依赖于基础设施的修缮,更取决于管理模式的优化与医护人员心态的转变。通过内部选拔领导者,能够有效重建民众对基层医疗机构的信任。
📋 简要摘要 ▸
柬埔寨卫生部部长视察基层医疗中心,指出通过内部提拔管理人员及加强员工责任感,已显著改善医疗服务环境与质量。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «**ការផ្លាស់ប្តូរដែលផ្តល់ក្តីសង្ឃឹម»**
«ថ្ងៃនេះ បានត្រឡប់មកមណ្ឌលសុខភាពមួយ ដែលកាលពីមុនធ្លាប់ធ្វើឱ្យមានក្តីបារម្ភជាច្រេីន។ ប៉ុន្តែលើកនេះ ពេលចាកចេញមកវិញ ធ្វេីអោយមាន**ក្តីសប្បាយរីករាយ និងក្តីសង្ឃឹមក្នុងចិត្តជាខ្លាំង។**
អ្វីដែលបានឃើញ មិនមែនគ្រាន់តែជាអគារដែលត្រូវបានជួសជុល ឬបរិស្ថានដែលកាន់តែស្អាតប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺបានឃើញ **ការផ្លាស់ប្តូររបស់បុគ្គលិកសុខាភិបាល**។
អ្នកដឹកនាំថ្មី ដែលត្រូវបានលើកទឹកចិត្ត និងតែងតាំងចេញពីក្នុងក្រុមការងារដដែល បាននាំមកនូវស្មារតីថ្មី។ បុគ្គលិកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង មានទំនួលខុសត្រូវ សាមគ្គីភាព និងយល់ច្បាស់ពីភារកិច្ចរបស់ខ្លួន។ ពួកគេយកចិត្តទុកដាក់លើកន្លែងធ្វើការ និងសំខាន់បំផុត គឺបម្រើប្រជាពលរដ្ឋដោយស្មារតីថ្មី។
ការផ្លាស់ប្តូរនេះ មិនត្រឹមតែអាចមើលឃើញទេ ប៉ុន្តែអាច **វាស់វែងបានជាក់ស្តែង**។
ពីមុន មណ្ឌលសុខភាពនេះមានអ្នកមកពិគ្រោះជំងឺជាមធ្យមត្រឹមតែប្រមាណ **៥នាក់ក្នុងមួយថ្ងៃ**។ បច្ចុប្បន្ន កើនឡើងដល់ប្រមាណ **៧០នាក់ក្នុងមួយថ្ងៃ** ហើយមានអ្នកជំងឺសម្រាកព្យាបាលនៅមណ្ឌលសុខភាពថែមទៀត។
នេះមិនមែនគ្រាន់តែជាការកើនឡើងនៃតួលេខទេ។ ប៉ុន្តែនេះ**គឺជាការវិលត្រឡប់មកវិញនៃជំនឿទុកចិត្ត ភាពជឿជាក់ និងក្តីសង្ឃឹម។**
បទពិសោធន៍នេះរំលឹកអោយឃេីញថា ការចុះពិនិត្យមិនមែនដើម្បីរកកំហុស ឬធ្វើឱ្យបុគ្គលិកភ័យខ្លាចនោះទេ។ គោលបំណងពិតប្រាកដ គឺដើម្បីស្វែងរកចំណុចខ្វះខាត ជួយគ្នាកែតម្រូវ លើកទឹកចិត្ត និងជំរុញឱ្យក្រុមការងាររបស់យើងអាចធ្វើបានកាន់តែល្អប្រសើរ។
**តួនាទីរបស់អ្នកដឹកនាំ មិនមែនត្រឹមតែចង្អុលបង្ហាញថាអ្វីខុសនោះទេ ប៉ុន្តែគឺធ្វើឱ្យបងប្អូនជឿថា ពួកគេអាចធ្វើបានល្អជាងមុន ហើយផ្តល់ឱកាសឱ្យពួកគេបង្ហាញថា ពួកគេពិតជាអាចធ្វើបាន។**
សូមកោតសរសើរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមណ្ឌលសុខភាពលនេះ។ សូមបន្តរក្សាស្មារតីនេះ កុំឈប់ត្រឹមសមិទ្ធផលថ្ងៃនេះ ហើយបន្តធ្វើឱ្យសេវាសុខាភិបាលកាន់តែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។
**អគារអាចជួសជុលបានក្នុងរយៈពេលខ្លី**
**ប៉ុន្តែការផ្លាស់ប្តូរផ្នត់គំនិត ការកសាងជំនឿទុកចិត្តឡើងវិញ និងការផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ គឺជាសមិទ្ធផលដែលមានតម្លៃធំធេងជាងនេះ។**
ថ្ងៃនេះ មិនត្រឹមតែបានឃើញ **មណ្ឌលសុខភាពមួយដែលប្រសើរឡើង** ប៉ុណ្ណោះទេ។
ប៉ុន្តែ**បានឃើញថា ការផ្លាស់ប្តូរពិតប្រាកដ អាចកើតមានឡើងបាន នៅពេលយើងមានឆន្ទៈរួមគ្នាដើម្បីផ្លាស់ប្តូរ។»**
នាល្ងាចថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើដំណើរទៅកាន់ខេត្តសៀមរាប ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពខ្ចាស់ ខេត្តសៀមរាប ដោយមិនជូនដំណឹងជាមុន។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)