洪玛奈会见巴基斯坦参议院议长深化议会合作

洪玛奈会见巴基斯坦参议院议长深化议会合作
分类政治
事件时间2026-08-28 21:05
地点金边和平大厦
来源柬埔寨通讯社
发布时间2026/08/28 21:05

详情描述

2026年8月28日下午,柬埔寨首相洪玛奈在金边和平大厦会见了由巴基斯坦参议院议长、国际议会会议(ISC)创始主席赛义德·优素福·拉扎·吉拉尼率领的国际议会会议代表团。 吉拉尼对柬埔寨成功举办“第二届国际议会会议”(ISC-2)表示高度评价。他指出,ISC论坛建立在和平、稳定与发展的理念之上,旨在通过促进对国际法及联合国宪章的尊重,为维护地区及全球的和平与安全作出贡献。同时,他强调了加强立法机构间外交关系及互访的重要性,以支持和平与稳定的构建。 洪玛奈对代表团出席ISC-2表示感谢。他指出,立法机构在构建双边及多边合作关系方面,对行政机构起到了重要的补充作用。洪玛奈强调了和平对于国家发展的基础性价值,并分享了柬埔寨通过“双赢政策”成功结束内战、实现全国持久和平的历史经验。他表示,柬埔寨深知和平的价值,并致力于与邻国保持长期和平共处。 会谈中,洪玛奈还向代表团介绍了柬泰边境局势的最新进展,并重申了柬埔寨的立场,即致力于基于国际法及两国间现有的公约、条约和协议,通过和平方式解决边境问题。
📋 简要摘要 ▸
洪玛奈总理在和平大厦会见巴基斯坦参议院议长Syed Yusaf Raza Gilani,双方就加强议会间合作及ISC会议成果进行交流。
📋 完整原文 ▸
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា (AKP) នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយគ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)  ដឹកនាំ​ដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណ:ប្រតិភូ​ នៃISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ ​ប្រកបដោយ​ជោគជ័យ​។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព​ និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់​ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ,​ សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តម​ប្រធានគណៈប្រតិភូ​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និង​ស្ថិរភាព។ ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង​ និង​កិច្ចសហប្រតិ​បត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ, សម្តេចធិបតីបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ​ ដែល​បាន​នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ​ តាមរយៈ​ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន​។  កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។ មុននឹងបញ្ចប់ សម្តេចធិបតីបានជម្រាបជូនគណៈប្រតិភូ​ នៃសន្និសីទប្រធានសភា​ នៃអន្តរសភា លើកទី២​  អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia