柬埔寨商务部部长出席第23届中国-东盟博览会










分类经贸
事件时间2026-09-17
地点中国南宁
来源柬埔寨商务部
发布时间2026/09/17 13:28
详情描述
2026年9月17日,柬埔寨商务部部长占尼莫率领柬埔寨代表团,赴中国南宁出席第23届中国-东盟博览会开幕式。中国国务院副总理丁薛祥出席开幕式,东盟成员国高级代表、东盟秘书处官员及多位私营部门领导人共同参会。
本届博览会于2026年9月17日至21日在南宁国际会展中心举行,主题为“中国-东盟自贸区3.0版机遇:共建美好家园”。
中国-东盟博览会自2004年创办以来,旨在推动中国与东盟成员国在经贸、投资及文化领域的合作,并促进中国-东盟自由贸易协定效能的最大化。展会期间,现场设有农业、科技、工业及消费品等领域的展示区,并同步举办企业间商务对接会(B2B)及部长级会议。
📋 简要摘要 ▸
柬埔寨商务部部长率团出席在南宁举办的第23届中国-东盟博览会,进一步加强柬中经贸往来与合作。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo)
- - -
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមក្រោមវត្តមានរបស់ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជនសំខាន់ៗ។
សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo**)** គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងជំរុញ ការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងប្រទេសជាសមាជិកអាស៊ានទាំងអស់។
ពិព័រណ៍នេះ មានការដាក់បង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងមានការរៀបចំជំនួបធុរកិច្ច (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))