巴域市警方突击检查 逮捕22名涉嫌网诈外籍人员
预警类型治安
严重程度高
地点巴域市
发布时间2026/08/26 10:36
详情描述
2026年8月25日,根据柬埔寨政府第03号政令,柴桢省巴域市行政统一指挥部联合多部门,对巴域市巴域分区巴域上村及塔宝村的两处地点展开行政突击检查。
此次行动由柴桢省副省长棉恩带队,在省初级法院副检察官波黛薇的协调下进行。检查过程中,警方在巴域上村的一处地点发现2名越南籍人员,经核实未发现其涉及网络诈骗活动。
在塔宝村的另一处租赁地点,警方查获22名中国籍男性嫌疑人,现场搜出各类手机共33部、本田CR-V汽车1辆(车牌号:金边2BN-1936)以及4本护照。经初步调查,该22名嫌疑人涉嫌从事网络诈骗活动,其中18人无法提供合法护照。
目前,涉案地点已被暂时查封。22名中国籍嫌疑人及所有查获的电子设备与物证,已移交至柴桢省警察局反技术犯罪办公室,后续将依法进行处理。
提醒在柬人员,务必遵守当地法律法规,合法合规经营与居住。切勿参与任何形式的网络诈骗活动,以免触犯法律面临严厉制裁。如发现周边存在可疑非法活动,请及时向当地警方举报。
📋 简要摘要 ▸
巴域市警方根据政府指令,突击检查两处涉嫌网络诈骗的地点,逮捕22名外籍嫌疑人并查扣相关设备。
📋 完整原文 ▸
**អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ២២នាក់.!
ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានសហការចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងសង្ស័យចំនួន ២កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យរដ្ឋបាលចំហទាំង ២ទីតាំង កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០១នាក់) ដែលមាន ២សញ្ជាតិ រួមមាន៖ ជនជាតិវៀតណាម ចំនួន ០២នាក់ (ស្រី ០១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជនជាតិចិន ចំនួន ២២នាក់ (ប្រុសទាំងអស់) ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៤ក្បាល និងគ្មានលិខិតឆ្លងដែនចំនួន ១៨នាក់។
ព័ត៌មានលម្អិតអំពីទីតាំងទាំង ២កន្លែង រួមមាន៖
ទីតាំងទី១៖ ផ្ទះល្វែងនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រកឃើញជនបរទេសស្នាក់នៅចំនួន ០២នាក់ (ស្រី ០១នាក់) ជនជាតិវៀតណាម និងពុំមានជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នោះឡើយ។
ទីតាំងទី២៖ ស្ថិតនៅលើដីជួលមានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្នុងទីតាំងនេះ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ២២នាក់ (ប្រុសទាំងអស់) ស្នាក់នៅ និងសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
សម្ភារ និងវត្ថុតាងដែលដកហូតបាននៅទីតាំងទី២ រួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន ០៧គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ២៦គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក Honda CR-V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1936 ន៨ងលិខិតឆ្លងដែនចំនួន ០៤ក្បាល។
បច្ចុប្បន្ន ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេច បិទទីតាំងសង្ស័យខាងលើជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទាំង ២២នាក់ រួមជាមួយសម្ភារអេឡិចត្រូនិក និងវត្ថុតាងពាក់ព័ន្ធទាំងអស់ ទៅកាន់ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ៕**