柬埔寨皇家行政学院与广西行政学院签署合作备忘录










分类教育合作
事件时间2026-05-24
地点中国南宁
来源柬埔寨公共服务部
发布时间2026/05/26 17:01
详情描述
2026年5月23日至27日,柬埔寨皇家行政学院代表团在常务国务秘书兼院长约本那(Yok Bunna)的带领下,前往中国南宁进行正式访问。
5月24日,柬埔寨皇家行政学院副院长索利万波(Soly Vannpok)与广西行政学院副院长崔晓林(Cui Xiaolin)共同签署了合作备忘录。此次签署仪式由约本那与广西行政学院副院长牛先锋(Niu Xianfeng)共同主持。
根据备忘录内容,双方将在公务员培训、师生互派、学术研究及经验信息共享等方面开展合作,旨在提升柬埔寨公共行政能力,并深化柬中全面战略合作伙伴关系。
访问期间,柬埔寨皇家行政学院代表团会见了广西壮族自治区党委常委、组织部部长兼广西行政学院院长王心富,并与广西自贸区相关负责人王新红进行工作会谈。此外,代表团还前往人工智能中心、中国-东盟信息港、经济产业园区及智慧港口创新中心进行考察。
柬埔寨驻南宁总领事唐索坤(Tang Sokngon)陪同参加了此次访问活动。
📋 简要摘要 ▸
柬埔寨皇家行政学院代表团于5月23日至27日访问中国南宁,与广西行政学院签署合作备忘录。双方将重点在公务员培训、师生交流、AI技术及智慧港口创新领域开展深度合作,旨在提升柬埔寨公共行政能力,深化两国全面战略伙伴关系。
📋 完整原文 ▸
"ទស្សនកិច្ចផ្លូវការ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី"
(នៅប្រទេសចិន)៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខាដោយ ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល និងលោកស្រី Cui Xiaolin នាយិការងវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី ក្រោមសហអធិបតីភាពរបស់ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល និ លោក Niu Xianfeng នាយករងវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី។
ការចុះអនុស្សរណៈនេះ មានគោលបំណងអភិវឌ្ឍសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពង្រឹងវិស័យមុខងារសាធារណៈ តាមរយៈការបណ្តុះបណ្តាលមន្រ្តីរាជការ ផ្លាស់ប្តូរ គ្រូឧទ្ទេស សិស្សមន្ត្រី កម្មសិក្សាការី ការសិក្សាស្រាវជ្រាវ និងការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាន ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ គណៈប្រតិភូសាលាភូមិន្ទរដ្ឋបាល បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wang Xinfu សមាជិកអចិន្ត្រៃយ៍ ទទួលបន្ទុកជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំតំបន់ស្វយ័តក្វាងស៊ី និងជានាយកវិទ្យាស្ថានរដ្ឋបាលសាធារណៈក្វាងស៊ី។ បន្ថែមពីនេះ គណៈប្រតិភូសាលាភូមិន្ទរ្ឋបាល ក៏បានជួបពិភាក្សាការងារមួយលោកស្រី Wang Xinhong អគ្គនាយិការរងមន្ទីរទទួលបន្ទុកតំបន់ពាណិជ្ជកម្មសេរីក្វាងស៊ី ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍សំខាន់ៗដូចជា៖ មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត (AI) ស្ថានីយព័ត៌មានវិទ្យាអាស៊ាន-ចិន តំបន់ឧស្សាហកម្មសេដ្ឋកិច្ច និងមជ្ឈមណ្ឌលនវានុវត្តន៍កំពង់ផែវៃឆ្លាតផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ លោក តាំង សុខងន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង ក៏បានចូលរួមអមដំណើរគណៈប្រតិភូសាលាភូមិន្ទរដ្ឋបាលផងដែរ។