公共财政管理改革年度审查会议
分类经济
事件时间2026年3月17日至18日
地点税务总局大楼
来源柬埔寨税务局
发布时间2026/03/18 16:47
详情描述
税务总局局长出席2025年度公共财政管理改革第四阶段审查会议,由副总理兼财经大臣主持。
📋 完整原文 ▸
នាថ្ងៃអង្គារ ១៤ រោច ដល់ថ្ងៃពុធ ១៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត៕ [[See more]](https://www.facebook.com/share/p/1CWtCjpY8W/)
————————
👉🏻Follow us [Facebook](https://www.facebook.com/cambodiataxation/) | [YouTube](https://youtube.com/c/GeneralDepartmentoftaxationCambodia) | [Instagram](https://www.instagram.com/gdtcambodia/) | [Telegram |](https://t.me/gdtcambodianews) [Website
](https://www.tax.gov.kh/)📲ទាញយកកម្មវិធីពន្ធដារ [iOS](https://itunes.apple.com/kh/developer/general-department-of-taxation/id923910706) | [Android](https://play.google.com/store/apps/developer?id=General+Department+of+Taxation+%28Cambodia%29)
💬[ជជែកជាមួយ e-Tax Services!](https://t.me/gdtetaxservice)