卫生部在暹粒省医院开展抗生素合理使用研究

分类医疗
事件时间2026-09-04
地点暹粒
来源柬埔寨卫生部
发布时间2026/09/09 15:02

详情描述

2026年9月4日,柬埔寨卫生部副国务秘书兼AMS-HICAP研究项目咨询委员会成员亨苏提(Heng Sothy)教授一行,前往暹粒省医院视察该项目的进展情况。暹粒省医院是全国参与此项研究的六家医院之一。 AMS-HICAP项目旨在针对社区获得性肺炎,优化抗生素的使用方案,减少临床治疗中不合理用药的情况,以提升整体医疗质量。在视察期间,项目核心团队向卫生部工作组汇报了近期工作进展,并就相关技术细节进行了讨论,以进一步提高执行效率。 来自卡尔梅特医院的助理教授博里苏塔(Bory Sotharith)随行参与了此次视察,并与医院团队进行现场交流,分享了关于社区获得性肺炎的诊断经验及抗生素合理用药的临床实践。此外,柬埔寨国家公共卫生研究所将持续为该项目提供必要的专业培训支持。 卫生部方面表示,六家参与医院的协作对于推动全国医疗系统内抗生素管理工作的开展具有重要意义,并要求各方继续努力,确保抗生素合理使用方案的长期可持续性。
📋 简要摘要 ▸
卫生部在暹粒省医院启动AMS-HICAP研究项目,旨在优化社区获得性肺炎的抗生素使用方案,减少不合理用药,提升临床治疗效果。
📋 完整原文 ▸
កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យខេត្តសៀមរាប សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប សម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ»។ —— ខេត្តសៀមរាប៖ ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយ ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។ ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ ដោយនៅក្នុងកិច្ចប្រជុំនេះមន្រ្តីបង្គោលបានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងាររយៈពេលកន្លងមក រួមទាំងមានការពិភាក្សាលើការងារបច្ចេកទេសមួយចំនួន ដើម្បីបន្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ និងកោតសរសើរដល់ក្រុមការងារដែលបានអនុវត្តការងារនេះមកជាបន្តបន្ទាប់ និងសូមឱ្យបន្តប្រឹងប្រែងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការប្រើប្រាស់ឱសថប្រឆាំងមេរោគអោយបានសមស្រប។ ការចូលរួមរបស់មន្ទីរពេទ្យទាំងប្រាំមួយគឺជាការចូលរួមក៏សំខាន់មួយក្នុងការអនុវត្តការងារ AMS នៅក្នុងវិស័យសុខាភិបាលនេះ។ ក្នុងដំណើរពិនិត្យវឌ្ឍនភាពការងារនេះ លោកសាស្រ្តាចារ្យជំនួយ បូរី សុថ្ថារិទ្ធ មកពីមន្ទីពេទ្យកាល់ម៉ែត បានចុះអនុវត្តផ្ទាល់ជាមួយក្រុមការងារ ដោយចែករំលែកអំពីបទពិសោធក្នុងការធ្វើរោគវិនិច្ឆយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របទៅលើអ្នកជំងឺរលាកសួតដែលឆ្លងពីសហគមន៍ផងដែរ ចំណែកវិទ្យាស្ថានជាតិសុខភាពសាធារណៈក៏នៅតែបន្តរួមចំណែកក្នុងការបណ្តុះបណ្ដាល ដែលជាតម្រូវការចាំបាច់របស់ក្រុមការងារក្នុងការអនុវត្ត AMS-HICAP។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)