新闻部严控柏威夏省边境舆论 警惕虚假信息干扰

新闻部严控柏威夏省边境舆论 警惕虚假信息干扰
新闻部严控柏威夏省边境舆论 警惕虚假信息干扰
新闻部严控柏威夏省边境舆论 警惕虚假信息干扰
新闻部严控柏威夏省边境舆论 警惕虚假信息干扰
新闻部严控柏威夏省边境舆论 警惕虚假信息干扰
新闻部严控柏威夏省边境舆论 警惕虚假信息干扰
1/6
分类安全
事件时间2026-06-17 00:00
地点柏威夏
来源柬埔寨通讯社
发布时间2026/06/21 10:33

详情描述

2026年6月17日下午,柬埔寨新闻部国务秘书兼发言人帖阿斯纳里(Tep Asnarith)与国务秘书翁达拉维杜(Om Daravith)共同主持了柏威夏省信息局的工作指导会议。 帖阿斯纳里在会上指示柏威夏省信息官员,需高度重视边境局势的监测工作。他要求相关人员密切关注边境动态,及时收集并分析舆情,确保向公众提供真实、准确且及时的信息更新。 针对当前边境局势,帖阿斯纳里指出,信息官员需警惕针对柬埔寨的虚假、捏造及误导性信息,防止此类内容对国内外舆论造成干扰。他强调,信息战是支持军事、法律及外交工作的关键领域,信息官员作为舆论战线的前哨,必须具备高度的责任感,以应对快速变化的信息环境。 新闻部同时呼吁全体信息官员、媒体从业者及社交媒体用户严格遵守职业道德。严禁传播任何可能危害国家安全或泄露军事机密的敏感信息。 柏威夏省信息局局长亨索坤皮赛(Hem Sokunpisei)表示,将落实上述指示,持续开展省内信息监测工作,以维护国家和平、稳定及整体利益。
📋 简要摘要 ▸
新闻部发言人帖阿斯纳里指示柏威夏省信息官员,需密切监控边境局势舆论,及时辟谣虚假信息,确保公众获取真实准确的边境动态,维护国家安全与稳定。
📋 完整原文 ▸
ក្រសួងព័ត៌មានណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ ខេត្តព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាននិងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងារវិវត្តន៍ពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល នៃការប៉ះទង្គិចដោយសារការឈ្លានពានរបស់យោធាថៃ និងការវិវត្តនៃសភាពការណ៍ជាបន្តបន្ទាប់នេះ ក្នុងនាមជាមន្រ្តីព័ត៌មានដែលជាសេនាធិការឱ្យខេត្ត ត្រូវស្វែងយល់ និងតាមដានចំពោះការផ្សាយព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ និងព័ត៌មានក្លែងក្លាយដែលបង្កការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ មកលើប្រទេសកម្ពុជាដោយត្រូវឆ្លើយតប  និងបំភ្លឺជាមួយព័ត៌មានឱ្យបានឆាប់តាមការណ៍ ដែលអាចធ្វើទៅបាន។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ « ក្នុងកាលៈទេសៈបច្ចុប្បន្ន សមរភូមិព័ត៌មាន និងសាធារណមតិ គឺជាការងារដ៏សំខាន់បំផុត គាំទ្រដល់សមរភូមិយោធា សមរភូមិច្បាប់ និងសមរភូមិការទូត។ មន្ត្រីព័ត៌មាន គឺជាកងទ័ពជួរមុខលើការងារសាធារណមតិ។ ដូច្នេះ ការបំពេញភារកិច្ចត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មាន និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។» ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ ឬការសម្ងាត់ផ្នែកយោធាឡើយ។ នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ព្រមទាំងប្តេជ្ញាចិត្តដឹកនាំការងារឱ្យបានជាប្រចាំក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិទាំងមូល៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia