外交部举办外交政策分析培训 提升外交官研究能力
分类政府动态
事件时间2026-08-24
地点金边
来源柬埔寨外交国际合作部
发布时间2026/08/25 12:23
详情描述
2026年8月24日上午,柬埔寨外交与国际合作部与亚洲基金会驻柬埔寨代表处在金边共同举办了“基于证据的政策分析与外交研究写作”培训研讨会。此次活动由柬埔寨国家外交与国际关系学院与亚洲基金会联合组织,共有来自外交部及相关政府机构的30名官员参加。
柬埔寨外交与国际合作部国务秘书基·索万拉塔纳(KHY Sovanratana)博士与亚洲基金会驻柬埔寨代表梅洛尼·C·林德伯格(Meloney C. Lindberg)共同主持了开幕仪式。
本次培训旨在提升参训人员在复杂国际局势下的专业实践能力,具体内容涵盖如何评估可靠信息来源、分析关键事件演变、撰写高质量的证据导向型研究报告,以及如何利用证据为领导层制定政策建议。
基·索万拉塔纳在开幕致辞中强调了基于证据的政策分析在当前国际环境中的重要性。他要求参训人员对区域及全球事件进行广泛的分析思考,重点关注相关事件对柬埔寨的影响、未来发展趋势及政策选择,并将所学知识有效应用于各自机构的日常工作中。
📋 简要摘要 ▸
外交部与亚洲基金会合作,为30名外交官及相关机构人员举办外交政策分析与研究写作培训,旨在强化外交官在复杂国际局势下的政策评估与执行能力。
📋 完整原文 ▸
ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Meloney C. Lindberg តំណាងមូលនិធិអាស៊ីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការវិភាគគោលនយោបាយផ្អែកលើភស្តុតាង និងការសរសេរឯកសារស្រាវជ្រាវការទូត» ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមូលនិធិអាស៊ីប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្រ្តីសរុបចំនួន៣0រូប នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងជំនាញអនុវត្តរបស់សិក្ខាកាម ក្នុងការវាយតម្លៃប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន ការវិភាគលើការវិវត្តនៃព្រឹត្តការណ៍សំខាន់ៗ ការសរសេរឯកសារស្រាវជ្រាវប្រកបដោយគុណភាពផ្អែកលើភស្តុតាង ព្រមទាំងអភិវឌ្ឍសមត្ថភាពប្រើប្រាស់ភស្តុតាង ដើម្បីរៀបចំជាយោបល់ពាក់ព័ន្ធនឹងគោលនយោបាយ ជូនថ្នាក់ដឹកនាំ ។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃការវិភាគគោលនយោបាយផ្អែកលើភស្តុតាង ក្នុងបរិបទអន្តរជាតិដែលកាន់តែស្មុគស្មាញ។ ឯកឧត្តមបានលើកទឹកចិត្តសិក្ខាកាម រៀនប្រើគំនិត វិភាគឱ្យបានទូលំទូលាយលើព្រឹត្តិការណ៍តំបន់ និងពិភពលោក ដោយផ្តោតលើផលបច្ច័យចំពោះកម្ពុជា អ្វីនឹងកើតឡើងបន្ទាប់ និងជម្រើសគោលនយោបាយយ៉ាងដូចម្តេច។ សិក្ខាកាមគប្បីយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការងារតាមស្ថាប័នរៀងៗខ្លួន។
On the morning of 24 August 2026, His Excellency Dr. KHY Sovanratana, Secretary of State of the Ministry of Foreign Affairs and International Cooperation (MFAIC), and Ms. Meloney C. Lindberg, Country Representative of the Asia Foundation to the Kingdom of Cambodia, presided over the opening ceremony of a training workshop on "Evidence-Based Policy Analysis and Diplomatic Research Writing”, co-organized by NIDIR in cooperation with the Asia Foundation to the Kingdom of Cambodia, with the participation of 30 officials from MFAIC and some relevant ministries.
This training workshop aims to strengthen participants' practical skills in evaluating reliable information sources, analyzing the evolution of key events, and producing high-quality, evidence-based research documents, as well as to build their capacity to utilize evidence in formulating policy-related recommendations for leaders.
In the opening remarks, His Excellency Dr. the Secretary of State highlighted the growing importance of evidence-based policy analysis within an increasingly complex international context. He encouraged the participants to apply broad analytical thinking to regional and global events, focusing on the implications for Cambodia, potential future developments, and appropriate policy options. Participants should effectively apply the knowledge and skills gained from this training course to their work within their respective institutions.