劳工部在国公省塔邦县举办就业论坛,提供近1000个就业岗位,










来源柬埔寨劳工部
发布时间2026/09/05 15:06
详情描述
2026年9月5日上午,柬埔寨劳工与职业培训部在国公省塔邦县(Thma Bang)的鲁西楚高中(Russey Chrum High School)举办就业、社会保障及职业培训论坛。此次活动旨在为当地民众提供就业机会,并宣传国家社会保障基金(NSSF)及职业技术培训(TVET)计划。
活动现场吸引了近500名民众参与,重点服务对象为返乡劳工及寻求就业的当地青年。劳工部副国务秘书潘诺拉(Pan Nora)在会上表示,目前全国企业及工厂共提供超过9万个就业岗位。此次论坛直接将近1000个就业岗位带到基层,参与招聘的企业包括KKN Apparel Co., Ltd.、万力轮胎(柬埔寨)有限公司、加华银行(国公省分行)以及多家海外劳务派遣公司。
针对职业技能提升,劳工部鼓励青年报名参加TVET职业培训计划。学员可在国公省理工学院接受免费培训,毕业后可获得就业支持或自主创业。此外,针对拥有建筑等行业经验的返乡劳工,劳工部提供技能认证(RPL)测试,通过者可获得官方技能证书,以提升薪资水平。
劳工部强调,相比海外务工,在本地就业不仅能保障劳工权益、获得社会保障福利,还能实现家庭团聚。对于有出国工作意向的民众,劳工部也提供安全且合法的海外就业渠道。
📋 简要摘要 ▸
劳工部在国公省塔邦县举办就业论坛,提供近1000个就业岗位,并向当地民众及返乡劳工宣传社会保障及职业培训计划。
📋 完整原文 ▸
ក្រសួងការងារនាំយកឱកាសការងារ “ដល់ផ្ទះ” ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
(កោះកុង)៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ឱកាសការងារ។ បច្ចុប្បន្នមានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា នេះជាការនាំយកការងារដល់ ”ផ្ទះ ដល់មូលដ្ឋាន” ដែលក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. និងរស់នៅជួបជុំគ្រួសារ ខណៈដែលការងារចំណាកស្រុកប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។
បន្ថែមពីនេះ បងប្អូនជាយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងជិត ១ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយរោងចក្រ ខេខេអិន អឹភែរឹល ខូអិលធីឌី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់(នៅខេត្តកោះកុង) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour