柬埔寨勋爵协会主席李永法发函悼念成员家属

分类社会
事件时间2026-07-15
地点金边
来源柬埔寨勋爵协会
发布时间2026/07/17 14:40
详情描述
柬埔寨勋爵协会主席李永法近日发函,向协会理事会成员谢坤纳及其夫人与家属致哀,悼念谢坤纳的岳父朴拉(Phok Reach)逝世。
朴拉于2026年7月15日因病逝世,享年92岁。
柬埔寨勋爵协会在悼念函中表示,朴拉生前以美德、仁慈及博爱精神履行家庭责任,为后代及邻里树立了榜样。协会对逝者的离世表示深切哀悼,并向谢坤纳及其家属致以诚挚慰问,祈愿逝者灵魂安息。
📋 简要摘要 ▸
柬埔寨勋爵协会主席李永法向协会理事会成员谢坤纳致哀,悼念其岳父朴拉(Phok Reach)于2026年7月15日因病逝世,享年92岁。协会表达了对逝者生前美德的敬意及对家属的深切慰问。
📋 完整原文 ▸
លិខិតរំលែកមរណទុក្ខ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ អ្នកឧកញ៉ា ជាម ឃុនណាត សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសក ភោគ រាជ ដែលត្រូវជាលោកតាក្មេករបស់ អ្នកឧកញ៉ា កាលពីថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសេចក្តីវិយោគដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ស្មោះស្ម័គ្រ ជាមួយ អ្នកឧកញ៉ា លោកជំទាវ និងក្រុមគ្រួសារទាំងមូល ចំពោះការបាត់បង់លោកតាក្មេក និងលោកតាបង្កើតដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានចំណាយពេលពេញមួយជីវិតក្នុងការបំពេញតួនាទីជាមេគ្រួសារប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ ជាគំរូដ៏ល្អប្រពៃសម្រាប់កូនចៅ និងអ្នកជិតខាង។ សេចក្តីលះបង់ ក្តីស្រឡាញ់ និងការអប់រំទូន្មានរបស់លោក នឹងស្ថិតស្ថេរជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លា និងជាមរតកនៃគុណតម្លៃ សម្រាប់ក្រុមគ្រួសារ និងអ្នកដែលបានស្គាល់រាប់អានជានិច្ច។
ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសក ភោគ រាជ សូមបានសោយសុខក្នុងសុគតិភព និងទទួលនូវបរមសុខជានិច្ចនិរន្តរ៍។