卫生部部长强调医疗质量是核心,要求医疗机构确保服务可持续性,
来源柬埔寨卫生部
发布时间2026/09/18 07:58
详情描述
2026年9月17日下午,柬埔寨卫生部部长秦拉(Chheang Ra)在卫生部主持召开会议,与各级领导及专业官员共同探讨提升医疗卫生领域的工作质量与执行效率。
会议明确,医疗质量是保障民众健康的核心要素。秦拉部长要求各级领导必须承担起各自职责,确保医疗服务具备可持续性,并严格执行相关法律法规。
在医疗人力资源管理方面,卫生部将重点强化从培训、颁发执照、界定执业范围、持续专业发展到定期能力评估的全流程管理,确保所有医疗从业人员具备相应的专业资质与能力。
针对医疗服务与监管,会议提出多项具体要求:医疗机构需确保提供24小时不间断的医疗服务,并将具备能力的资源配置到需求最迫切的岗位。在药品、医疗器械及化妆品监管方面,需加强从生产、进口、注册、储存、分销到市场流通后监测的全链条质量与安全管理。同时,医疗培训体系将进一步向基于能力培养的模式转型,并建立明确的标准化评估机制。
秦拉部长强调,各级领导在决策过程中需展现担当,通过优化工作流程及严格落实法律规范,确保医疗卫生领域的所有活动均以保障民众的医疗质量与安全为首要目标。
📋 简要摘要 ▸
卫生部部长强调医疗质量是核心,要求医疗机构确保服务可持续性,并严格执行法律法规。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ដេីម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គុណភាពគឺជាកត្តាសំខាន់មិនអាចមេីលរំលងបានឡេីយ សេវាកម្មថែទាំព្យាបាល ត្រូវធានានិរន្តភាព ច្បាប់ត្រូវតែអនុវត្តដោយតម្លាភាព ហើយថ្នាក់ដឹកនាំត្រូវតែមានភាពក្លាហានក្នុងការសម្រេចចិត្ត និងទទួលខុសត្រូវ»។
________
ទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីបន្តជំរុញគុណភាព ប្រសិទ្ធភាពការអនុវត្តការងារក្នុងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវលើភារកិច្ចរៀងៗខ្លួន ដើម្បីចេញជាលទ្ធផលសម្រាប់ប្រយោជន៍សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវសកម្មភាពដែលត្រូវអនុវត្តបន្ត ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការធានាគុណភាពនៃកម្លាំងធនធានមនុស្សសុខាភិបាល ចាប់តាំងពីការបណ្តុះបណ្តាល ការផ្តល់អាជ្ញាបណ្ណ ការកំណត់វិសាលភាពនៃការអនុវត្តវិជ្ជាជីវៈ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងការវាយតម្លៃសមត្ថភាពជាប្រចាំ ដើម្បីធានាថាអ្នកវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលមានសមត្ថភាព និងគុណវុឌ្ឍិសមស្រប។
ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវជំរុញបន្តការធានាលើការបម្រើសេវាសុខាភិបាលជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ការដាក់នូវធនធាន ដែលមានសមត្ថភាពឱ្យចំកន្លែងដែលមានតម្រូវការ ការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពឱសថ បរិក្ខារវេជ្ជសាស្ត្រ និងគ្រឿងសម្អាង ចាប់ពីការផលិត និងនាំចូល ការចុះបញ្ជី ការរក្សាទុក ការចែកចាយ រហូតដល់ការតាមដានក្រោយចរាចរលើទីផ្សារ ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលសុខាភិបាលឱ្យផ្អែកលើសមត្ថភាព និងការវាយតម្លៃតាមស្តង់ដាច្បាស់លាស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តកែលម្អនីតិវិធីការងារឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ពង្រឹងការអនុវត្តច្បាប់ស្របតាមលិខិបទដ្ឋានគតិយុត្ត និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការសម្រេចចិត្ត ដើម្បីធានាថារាល់សកម្មភាពក្នុងវិស័យសុខាភិបាល ត្រូវបានអនុវត្តដោយគុណភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពចម្បង។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)