柬埔寨地雷行动中心展示战争遗留物 强调和平重要性










分类军事
事件时间2026-08-31
地点金边
来源柬埔寨通讯社
发布时间2026/08/31 11:39
详情描述
2026年8月31日,柬埔寨地雷行动中心(CMAC)在金边总部举行了一场关于战争遗留物的展示活动。CMAC总干事恒拉塔纳向到场的军事武官及东盟观察员进行了专题汇报,国防部政治与外交事务总局副局长帕维博索帕及多名相关官员出席。
此次展示旨在说明2025年两次战争期间,泰军入侵柬埔寨领土所遗留的各类战争残留物及其影响。据介绍,这些遗留物包括集束炸弹、航空炸弹、化学武器、化学制剂以及无人机残骸等。
根据统计,2025年的两次战争共波及柬埔寨约340个村庄,受影响土地面积达44.1万公顷,涉及91,000个家庭。恒拉塔纳表示,CMAC目前正根据柬埔寨政府的指令,优先在受战争破坏的居民区开展清理工作,以确保民众能够安全返回家园。
此次活动通过展示战争遗留物的现状,旨在向国际观察员提供关于相关挑战的详细信息,并强调柬埔寨在处理战争遗留物、保障国民安全及国家发展方面的努力。
📋 简要摘要 ▸
柬埔寨地雷行动中心(CMAC)总干事恒拉塔纳向军事武官及东盟观察员展示了战争遗留物,并就相关历史背景进行说明。
📋 完整原文 ▸
**ឯកឧត្តមអគ្គនាយក CMAC ធ្វើបទបង្ហាញពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានឈ្លានពានកម្ពុជា ជូនមន្ត្រីសេនានុព័ន្ធយោធា និង AOT**
**(AKP ភ្នំពេញ) ឯកឧត្តម** ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) អញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឈ្លានពានទាំងពីរលើក កាលពីឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
បទបង្ហាញនេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាច្រើនរូបទៀត។
សូមជម្រាបជូនថា បទបង្ហាញនេះមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌទាំងនោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
ដោយឡែក វត្តមានរបស់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ឯកឧត្តម បានបន្ថែមថា CMAC បាននិងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។
សូមជម្រាបថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុគីមី អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម។
សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia