司法部与UNDP合作审查法律援助工作进展
分类法律援助
事件时间2026年3月31日
地点司法部
来源柬埔寨司法部
发布时间2026/03/31 16:03
详情描述
司法部常务国务秘书秦马林博士主持会议,审查在UNDP合作项目下,庭外纠纷解决及法律援助部门的工作进展。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារជំនួយផ្នែកច្បាប់របស់នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរបស់ UNDP
====================
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារជំនួយផ្នែកច្បាប់របស់នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរបស់ UNDP ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម យ៉ម ផារ៉ូត អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ទីប្រឹក្សាគម្រោងរបស់ UNDP និងថ្នាក់ដឹកនាំមួយចំនួនរបស់នាយកដ្ឋាន ដើម្បីពិភាក្សាលើរបៀបវរៈចំនួន៣ រួមមាន (ទី១) វឌ្ឍនភាពការងារដែលសម្រេចបានកន្លងមករបស់នាយកដ្ឋានជំនាញ (ទី២) ការរៀបចំទស្សនទានស្តីពីជំនួយផ្នែកច្បាប់នៅកម្ពុជា និង (ទី៣) កំណត់ទិសដៅការងារបន្តលើការងារជំនួយផ្នែកច្បាប់។