柬埔寨卫生部引入JCI国际标准 提升全国医疗安全水平
分类医疗
地点日内瓦
来源柬埔寨卫生部
发布时间2026/05/21 12:47
详情描述
2026年5月20日,柬埔寨卫生部部长秦拉在日内瓦与国际医疗质量评估机构JCI(Joint Commission International)副主席兼全球患者安全负责人尼拉姆·丁格拉(Neelam Dhingra)举行双边会晤。双方就深化医疗合作、在柬埔寨推广国际患者安全路径标准达成共识。
秦拉表示,柬埔寨卫生部已将JCI的患者安全标准纳入医院质量评估系统(CHAS)。目前,该标准已在三家试点医院完成实施与评估。未来,柬埔寨将以国家级医院为起点,逐步将这一国际化医疗安全标准推广至全国各地的附属医院及社区医疗机构。秦拉强调,患者安全是医疗质量的基石,是实现医疗服务高效、公平与高质量的前提。
尼拉姆·丁格拉对柬埔寨政府在提升患者安全方面的政治决心表示认可,并指出柬埔寨在医疗安全领域的实践经验已成为区域及全球的参考范例。JCI方面承诺将继续为柬埔寨提供专业咨询与技术支持,协助其完善医疗质量管理体系。
📋 简要摘要 ▸
柬埔寨卫生部部长秦拉与国际医疗质量评估机构JCI代表会晤,宣布将JCI患者安全路径标准纳入医院质量评估系统(CHAS)。该计划将从国家级医院推广至社区,旨在通过国际化标准提升医疗服务质量与患者安全。
📋 完整原文 ▸
«សុខាភិបាលកម្ពុជា កំពុងដើរតួនាទីគំរូ ថ្នាក់តំបន់ និងកម្រិតសកល លើសុវត្ថិភាពអ្នកជំងឺ JCI-Patient Safety Pathways» ស្តែងចេញពីលទ្ធផលសិក្សា ដែលអង្គការអន្តរជាតិវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល JCI។ __
___
__
ទីក្រុងហ្សឺណែវ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន និងជាប្រធានទទួលបន្ទុកផ្នែកសុវត្ថិភាពអ្នកជំងឺសកលនៃអង្គការអន្តរជាតិ Joint Commission International (JCI) ដែលជាអង្គការវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ធំជាងគេនៅសហរដ្ឋអាមេរិក និងកម្រិតស្តង់ដារពិភពលោក។
ជំនួបនេះមានគោលបំណង បង្ហាញពីការបន្តពង្រីកកិច្ចសហការ នៃការរៀបចំទទួលស្គាល់ស្តង់ដារសុវត្ថិភាពអ្នកជំងឺកម្រិតសកលសម្រាប់កម្ពុជា ដោយផ្តើមពីការចូលរួមឆ្លុះបញ្ចាំង និងអនុវត្តពីបណ្តាមន្ទីរពេទ្យជាតិ ហើយដែលនឹងត្រូវបន្តពង្រីកដល់គ្រប់មន្ទីរពេទ្យសម្ព័ន្ធមេត្រី និងសហគមន៍។
កម្ពុជាបានសហការអនុវត្ត JCI-Patient Safety Pathways នៅកម្រិតជាតិ និងខេត្តមួយចំនួន តាមរយៈការសិក្សាពីក្រុមការងារ JCI លើមន្ទីរពេទ្យគំរូចំនួនបីរួចមកហើយ ដោយបានបញ្ចូលលក្ខណៈវិនិច្ឆ័យសុវត្ថិភាពអ្នកជំងឺ កម្រិតស្តង់ដារអន្តរជាតិនៃJCI ទៅក្នុងប្រព័ន្ធវាយតម្លៃគុណភាពមន្ទីរពេទ្យ (CHAS)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនវិស័យសុខាភិបាលថា «មិនមានគុណភាពទេ ប្រសិនបើសិនមិនមានសុវត្ថិភាព - No Quality without Safety» ដែល «សុវត្ថិភាពអ្នកជំងឺ» នេះគឺជាមូលដ្ឋានគ្រឹះដំបូងបង្អស់ (The 1st Pillar) សម្រាប់ការឈានទៅការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ត័សិទ្ធិភាព និងសមធម៌ពិតប្រាកដ។
លោកស្រីបណ្ឌិត Neelam Dhingra បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យនៃភាពជាអ្នកដឹកនាំសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការសម្រេចចិត្តជានយោបាយគាំទ្រពេញទំហឹង លើសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និងគ្រប់អ្នកជំងឺទាំងអស់នៅកម្ពុជា ដែលនេះជាគំរូសម្រាប់ពិភពលោក ហើយកម្ពុជាត្រូវត្រៀមខ្លួនយកបទពិសោធន៍ នៃការអនុវត្តដ៏ល្អនេះ (Patient Safety Pathways Best Practices) មកបង្ហាញឱ្យពិភពលោកដឹង ត្បិតមានប្រទេសជាច្រើនទៀតដែលចង់រៀនសូត្រដកពិសោធន៍ពីសុខាភិបាលកម្ពុជាផងដែរ។ លោកស្រីបញ្ជាក់បន្ថែមថា អង្គការទទួលស្គាល់គុណភាពអន្តរជាតិJCI បន្តនៅជាមួយកម្ពុជា បន្តគាំទ្រ និងផ្តល់ប្រឹក្សាជំនាញ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)