社保局于9月30日至10月1日在金界酒店举办“2026年社会

分类政策
事件时间2026-09-30
地点金边
来源柬埔寨社保
发布时间2026/09/30 11:54

详情描述

2026年9月30日,柬埔寨国家社会保障基金局(NSSF)在金边金界酒店举办“2026年社会保障周”活动。此次活动为期两天,将于10月1日结束。 柬埔寨副总理兼经济与财政部长、国家社会保障委员会主席翁本莫尼洛出席开幕式。活动以“多重危机背景下的社会保障体系:创新、合作、韧性与可持续性”为主题,旨在通过交流与讨论,强化柬埔寨社会保障体系的有效性、财务可持续性及应对各类危机的韧性。 柬埔寨国家社会保障基金局局长孟宏,以及来自政府部门、发展伙伴、民间组织及相关机构的代表共同参与了此次论坛。活动由国家社会保障委员会秘书处主办,并获得相关合作伙伴的支持,与会各方就社会保障体系的实践经验及未来发展机遇进行了深入探讨。
📋 简要摘要 ▸
社保局于9月30日至10月1日在金界酒店举办“2026年社会保障周”,旨在交流社保经验并强化保障体系。
📋 完整原文 ▸
ថ្នាក់ដឹកនាំ ប.ស.ស. អញ្ជើញចូលរួមពិធីបើក «សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ .............................. (ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. រួមទាំងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួមក្នុងវេទិកា «សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ជាមួយតំណាងមកពីក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធជាក់ស្ដែងជុំវិញការអនុវត្តប្រព័ន្ធគាំពារសង្គម និងរួមគ្នាពិភាក្សាលើកាលានុវត្តភាពផ្សេងៗ ដើម្បីបន្តពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព ចីរភាពហិរញ្ញវត្ថុ និងភាពធន់ ក្នុងការឆ្លើយតបទៅនឹងបរិបទនៃវិបត្តិនានា។ ពិធីបើកវេទិកា «សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» នាព្រឹកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមប្រធានបទ «ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំដែលជាតំណាងអង្គការជាតិ និងអន្តរជាតិជាច្រើនរូប។ សូមបញ្ជាក់ថា ទិវាសប្ដាហ៍គាំពារសង្គមកម្ពុជា ប្រចាំឆ្នាំ២០២៦ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀត ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ៕