美国新大使安德森递交国书 承诺扩大双边贸易投资



分类外交
事件时间2026-11-10
地点金边
来源柬埔寨通讯社
发布时间2026/11/10 18:34
详情描述
11月10日上午,美国新任驻柬埔寨特命全权大使克里斯托弗·安德森在金边王宫向西哈莫尼国王递交国书,正式启动其驻柬外交使命。柬方以国家元首礼仪接待,仪式后双方就经贸、安全与人文交流交换意见。
安德森在致辞中列出四项优先事项:强化美柬双边关系;推动地区和平与安全合作;扩大双向贸易与投资,使两国共同受益;与柬方共同打击跨国犯罪,其中明确点出诈骗网络。反诈被写入新任大使递交国书时的公开承诺,是这份表态中最具体的一项内容。
美国驻柬使馆同日发布声明称,在特朗普总统任内,两国正以相互尊重为基础、以经济与安全合作为重点,推动双边关系形成新的势头。声明提到,安德森抵柬的时间点对美柬关系具有重要性,他将与柬方对口部门配合,把这一势头转化为对两国民众“具体且长期”的成果。
对在柬经营的中国企业和商人来说,可从两个方向判断后续影响。
贸易与投资方面,美方明确表态要扩大双向贸易规模。若美柬接下来就关税、原产地规则等进入具体谈判,在柬设有产能、或经柬埔寨出口美国的企业将直接受到牵动,需要跟踪商务主管部门与美方陆续公布的实施细则,而不只是停留在表态层面。
安全方面,诈骗网络被列入大使的公开承诺,意味着美柬执法协作存在加强的可能。涉及园区租赁、人员招募、资金结算等环节的经营者,宜对照柬方现行规定先行核查自身合规情况,避免在两国协作升温后被列入查处范围。
目前安德森未公布相关合作的具体时间表或项目清单,上述优先事项仍属方向性表述。
📋 简要摘要 ▸
11月10日上午,美国新任驻柬埔寨特命全权大使克里斯托弗·安德森在金边王宫向西哈莫尼国王递交国书。安德森在致辞中承诺深化美柬双边关系,推动地区和平与安全合作,并扩大双向贸易与投资规模,使两国共同受益。柬方以国家元首礼仪接待,仪式后双方就经贸、安全与人文交流交换意见。
📋 完整原文 ▸
ឯកអគ្គរដ្ឋទូតអាម៉រិកថ្មីប្រចាំកម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក
(AKP)
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦–
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាម៉េរិក (United States of America) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងជូនព្រះករុណាព្រះមហាក្សត្រ គឺជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងនាមជាតំណាងផ្ទាល់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា ឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃដដែលនេះ។
ស្ថានទូតអាម៉េរិក បានបញ្ជាក់ផងដែរថា៖ «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ»។
ដោយផ្អែកលើសន្ទុះនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#Cambodia #US