贝蒂26名学生租车坠塘 5死2伤 事发8号国道

贝蒂26名学生租车坠塘 5死2伤 事发8号国道
贝蒂26名学生租车坠塘 5死2伤 事发8号国道
贝蒂26名学生租车坠塘 5死2伤 事发8号国道
贝蒂26名学生租车坠塘 5死2伤 事发8号国道
1/4
分类社会
事件时间2026-11-10
地点干拉省克萨干丹县8号国道
来源新鲜报
发布时间2026/11/10 10:33

详情描述

贝蒂学校副总经理李文才证实,11月10日上午该校26名学生乘坐家长自行租用的私人客车前往波雷干丹分校上课,在8号国道路段发生车祸,5名学生死亡、2人受伤。校方明确表示涉事车辆并非学校官方校车,司机已被警方拘留,遗体已交由家属按传统办理后事。
📋 完整原文 ▸
កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបណ្តាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។ នេះបើតាមការបញ្ជាក់របស់លោក លី ប៊ុនឆៃ អគ្គនាយករងសាលាប៊ែលធី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តដឹកសិស្សសាលានេះ មិនមែនជារថយន្តផ្ទាល់របស់សាលានោះឡើយ តែជារថយន្តឈ្នួលឯកជន ហើយត្រូវបានឪពុកម្តាយរបស់កូនសិស្សជួលដឹកកូនៗរបស់ពួកគាត់មករៀននៅសាលាប៊ែលធីសាខាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សគេចម៉ូតូ ហើយក៏ក្រឡាប់ចូលស្រះទឹកតែម្តង។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឲ្យស្លាប់ដោយសារឈ្លក់ទឹកបឹងគួរឲ្យអាណោចអធ័មណាស់។ អ្នកបើករថយន្ត ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសពសិស្សរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីគួរឲ្យអាសូរបំផុត។