柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场

柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
柬埔寨腰果胡椒贸易论坛开幕 主题锁定欧盟市场
1/10
分类农业贸易
事件时间2026-11-10
地点金边
来源柬埔寨商务部
发布时间2026/11/10 14:18

详情描述

11月10日上午,柬埔寨商务部在金边举办2026年腰果与胡椒贸易论坛,主题为“从柬埔寨走向世界:与欧盟开展贸易”。这是该论坛第二次举办,商业部长占妮穆主持开幕式,农业部长、工业部长出席,德国驻柬大使及欧盟驻柬代表团合作负责人到场。 论坛汇集腰果和胡椒的生产商、加工商、出口商与投资者,核心议题是推动加工环节投资、提升附加值,并扩大对欧盟市场的出口。占妮穆表示,商业部、农业部、工业部正以统一目标协作,打通从种植、加工、质量提升到市场开拓和可持续出口的整条价值链,目标是让柬埔寨从农产品原料供应国转向高附加值农工业产品的生产国和出口国。 为落实这一方向,商业部推进市场多元化、利用自贸协定、建设品牌,并带领柬埔寨企业参加SIAL Paris、Anuga等国际大型展会,同时组织贸易对接,把产品直接对接到国际采购商以及批发、零售网络。 论坛披露的渠道数据对出口商有直接参考价值:目前柬埔寨腰果、胡椒等加工农产品已在全球超过23000个国际销售点上架,进入Costco、E.Leclerc、Carrefour、Tesco等大型零售渠道。官方同时强调产品特点——柬埔寨腰果果大、口感香浓,贡布胡椒被全球高端餐厅厨师选作调味料。这些渠道和产品定位,是出口商判断自身产品能否对接欧盟采购标准的现实参照。 对有意进入欧盟市场的出口商而言,需向商务部确认本届论坛的参会与参展资格。
📋 简要摘要 ▸
11月10日上午,柬埔寨商务部在金边举办2026年腰果与胡椒贸易论坛,主题为“从柬埔寨走向世界:与欧盟开展贸易”。商业部长占妮穆主持,农业部长等官员出席。论坛聚焦提升腰果、胡椒的加工能力与对欧市场准入,推动柬农产品由原料出口转向品牌化和高附加值出口。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាតិ និងអន្តរជាតិ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងស្ថានទូតអាល្លឺម៉ង់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំវេទិកា និងគាំទ្រការអភិវឌ្ឍវិស័យជាយុទ្ធសាស្រ្តទាំងពីរនេះ។ លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងទាំងបី ក្នុងស្មារតីជាតួអង្គតែមួយ គោលដៅរួម គឺដើម្បីតភ្ជាប់ខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ ការកែច្នៃ និងការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងបណ្តាញចែកចាយទាំងលក់រាយនិងបោះដុំ អន្តរជាតិ។ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីលក្ខណៈពិសេសនៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីតជុំវិញពិភពលោក។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និង Tesco ជាដើម។ វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត។ ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីសម្រួលពាណិជ្ជកម្ម ពង្រីកឱកាសទីផ្សារ និងគាំទ្រកសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិ បង្កើនកិច្ចសហការជាមួយដៃគូកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា វេទិការយៈពេលពីរថ្ងៃនេះ នឹងនាំមកនូវកិច្ចសន្យាពាណិជ្ជកម្ម ការវិនិយោគថ្មីៗ និងភាពជាដៃគូយូរអង្វែង ដើម្បីនាំស្វាយចន្ទី និងម្រេចកម្ពុជាទៅកាន់ទីផ្សារសកល ជាពិសេសសហភាពអឺរ៉ុប។ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh) 🌐 [Telegram](https://t.me/mocnewsfeed) 🌐 [Website](https://www.moc.gov.kh/) 🌐 [YouTube](https://www.youtube.com/@mocgovkhcambodia) 🌐 [X (Twitter](https://twitter.com/MoCCambodia))