农林渔业部长法语峰会发言 聚焦农业科技与粮食安全










分类农业
事件时间2026-11-16 09:00
地点金边
来源柬埔寨农林渔业部
发布时间2026/11/16 14:06
详情描述
11月16日上午,柬埔寨农林渔业部长迪特·蒂娜以荣誉嘉宾身份出席法语国家组织第20届峰会边会活动FrancoTech的第四场论坛,本场讨论主题为“农业科技与粮食安全”。FrancoTech是峰会期间聚焦技术与产业合作的科技创新边会,本次论坛为其中多场分论坛之一。
蒂娜在发言中阐述的转型方向是:柬埔寨农业要从家庭式小规模生产转向商业化、企业化生产,按真实市场需求组织,并具备竞争力。他对技术角色的表述很具体——不能停留在引进新设备,而要回应农民和消费者的实际需要,做到降低生产成本、农民获得合理利润、消费者买到安全且有品质、价格可接受的食物。
落地路径方面,他提到现代农业生产社区政策和强化采收后价值链,并把区块链技术用于产品溯源列入研究范围。按这一思路,小规模农户也被期望能从这些创新中受益,而不是只由具备规模的企业分享技术红利。衡量农业技术成效的标准,他归结为对整个粮食体系和农民生计带来的实际效益。
对在柬从事农业科技、冷链加工、农产品出口的企业和研究者来说,这场发言释放的是合作信号:柬方表示欢迎私营部门、研究人员和发展伙伴参与,把技术转化为可持续的经济解决方案。可跟进的重点是现代农业社区、采后链条和溯源体系相关的落地项目,以及峰会期间与会后公布的具体对接安排。合作条件、项目清单等细节,需以农林渔业部及活动主办方后续发布的信息为准。
📋 简要摘要 ▸
11月16日上午,柬埔寨农林渔业部长迪特·蒂娜作为荣誉嘉宾出席法语国家组织第20届峰会边会FrancoTech的第四场论坛,主题为“农业科技与粮食安全”。他在发言中阐述柬埔寨农业从小规模生产向现代化、科技驱动转型的愿景,并强调粮食安全领域的国际合作空间。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
======================
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។
ថ្លែងទៅក្នុងវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់វិស័យកសិកម្មកម្ពុជា ក្នុងការផ្លាស់ប្តូរពីការផលិតខ្នាតតូចបែបគ្រួសារ មកជាការផលិតបែបសហគ្រាសពាណិជ្ជកម្ម ដែលឆ្លើយតបតាមតម្រូវការទីផ្សារពិតប្រាកដប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដោតថាក្នុងទិសដៅនេះការប្រើប្រាស់បច្ចេកវិទ្យា មិនមែនគ្រាន់តែជាការនាំចូលឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែត្រូវឆ្លើយតបនឹងតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ ពោលគឺដើម្បីឱ្យថ្លៃដើមផលិតកម្មទាប កសិករទទួលបានប្រាក់ចំណេញសមរម្យ ហើយអ្នកប្រើប្រាស់ទទួលបានស្បៀងអាហារដែលមានសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថាតាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប និងការពង្រឹងខ្សែច្រវាក់តម្លៃក្រោយពេលប្រមូលផល រួមទាំងការសិក្សាបច្ចេកវិទ្យា Blockchain សម្រាប់ប្រព័ន្ធតាមដានប្រភពដើមផលិតផល (Traceability) កសិករខ្នាតតូចត្រូវបានរំពឹងថានឹងអាចទទួលបានអត្ថប្រយោជន៍ពីនវានុវត្តន៍ទាំងនេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅរួម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម គឺវាស់វែងលើផលចំណេញជាក់ស្តែងដែលផ្តល់ជូនប្រព័ន្ធស្បៀងទាំងមូល និងជីវភាពរបស់ប្រជាកសិករ។ កម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយបច្ចេកវិទ្យាឱ្យទៅជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)