柬埔寨卫生部代表团于10月17日至19日赴北京参加2026年

柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
柬埔寨卫生部代表团于10月17日至19日赴北京参加2026年
1/10
分类医疗
事件时间2026-10-17
地点北京
来源柬埔寨卫生部
发布时间2026/10/27 15:28

详情描述

2026年10月17日至19日,柬埔寨卫生部代表团赴中国北京参加2026年世界传统医学大会。此次会议由北京市人民政府、中国国家卫生健康委员会及世界卫生组织共同主办,主题为“提升技术赋能与整合发展,促进全民传统医药”。来自15个国家的代表及国际组织成员共约1200人出席会议。 柬埔寨代表团由卫生部国务秘书Ngov Kang博士带队,成员包括卫生部顾问Chheang Sena教授及国家传统医学研究中心(NCTM)技术官员Pol Sambath。 在会议期间,柬埔寨代表团分享了该国在传统医药领域的发展成果。自2018年起,柬埔寨通过《最低活动方案指南》(MPA Guidelines)将传统医药整合至基层卫生中心;目前已收集并整理了近1000种药用植物数据,并将草药学课程纳入卫生科学大学的核心药学教学体系。此外,代表团强调了位于柬中友谊医院(Preah Kossamak医院)的柬中传统医学中心在“一带一路”倡议框架下,对促进两国技术与经验交流的重要作用。 结合《2025-2034年卫生战略计划》,柬埔寨代表团提出了五项优先建议以推动传统医药发展:一是利用DNA条形码技术建立现代化药用植物鉴定实验室;二是编制并发布官方传统药物标准专论,以规范质量与安全;三是扩大传统医药及相关医学领域的研究生教育,培养硕士及博士人才;四是进一步将传统医药整合至公共卫生系统,特别是基层医疗服务;五是加强国际合作,推动传统药物生产符合良好生产规范(GMP),并完善药品注册与市场监管体系,以打击非法生产与销售。
📋 简要摘要 ▸
柬埔寨卫生部代表团于10月17日至19日赴北京参加2026年世界传统医学大会,探讨传统医药发展。
📋 完整原文 ▸
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ —— សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងលោកឱសថការី ប៉ុល សម្បត្តិ មន្ត្រីបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ (NCTM) បានអញ្ជើញចូលរួមសន្និសីទពិភពលោកស្តីពីឱសថបុរាណឆ្នាំ២០២៦ (World Conference on Traditional Medicine 2026)។ សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំឡើងដោយសហការរវាងរដ្ឋបាលប្រជាជនក្រុងប៉េកាំង គណៈកម្មការសុខាភិបាលជាតិចិន និងអង្គការសុខភាពពិភពលោក (WHO) ក្រោមប្រធានបទ «ការបង្កើនថាមពលបច្ចេកវិទ្យា និងការអភិវឌ្ឍសមាហរណកម្ម ដើម្បីលើកកម្ពស់ឱសថបុរាណ សម្រាប់ទាំងអស់គ្នា»។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន១៥ ព្រមទាំងអង្គការអន្តរជាតិ ដោយមានអ្នកចូលរួមសរុបប្រមាណ ១ ២០០ នាក់។ ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មនៅគ្រប់កម្មវិធីសន្និសីទ និងកិច្ចពិភាក្សាទាំងអស់ដែលបានរៀបចំ ព្រមទាំងបានចែករំលែកបទពិសោធន៍ សមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យឱសថបុរាណ។ សមិទ្ធផលទាំងនោះរួមមាន៖ ការផ្តួចផ្តើមធ្វើសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាពមូលដ្ឋាន តាមរយៈសៀវភៅណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា (MPA Guidelines) ចាប់តាំងពីឆ្នាំ២០១៨ ការចងក្រង និងប្រមូលទិន្នន័យអំពីរុក្ខជាតិឱសថជិត ១ ០០០ ប្រភេទ ព្រមទាំងវឌ្ឍនភាពនៃការបញ្ចូលមុខវិជ្ជាឱសថរុក្ខជាតិ ទៅក្នុងកម្មវិធីសិក្សាឱសថសាស្ត្រស្នូលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របុរាណចិន-កម្ពុជា ដែលមានទីតាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍រវាងប្រទេសទាំងពីរ។ ស្របតាមទិសដៅយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ គណៈប្រតិភូកម្ពុជាបានលើកឡើងនូវអនុសាសន៍ជាអាទិភាពចំនួន៥ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឱសថបុរាណនៅកម្ពុជា រួមមាន៖ ១.ការបង្កើតមន្ទីរពិសោធន៍ទំនើបសម្រាប់កំណត់អត្តសញ្ញាណរុក្ខជាតិឱសថ តាមរយៈ DNA Barcoding ដើម្បីធានាភាពត្រឹមត្រូវនៃការកំណត់អត្តសញ្ញាណវត្ថុធាតុដើម។ ២.ការរៀបចំចងក្រង និងបោះពុម្ពផ្សាយឯកសារស្តង់ដារផ្លូវការស្តីពីឱសថបុរាណ (Monographs) ដើម្បីកំណត់ស្តង់ដារគុណភាព និងជំរុញការប្រើប្រាស់ឱសថបុរាណប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ៣.ការពង្រីកការបណ្តុះបណ្តាលធនធានមនុស្សកម្រិតក្រោយឧត្តមសិក្សា រួមមានថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើជំនាញពាក់ព័ន្ធនឹងឱសថបុរាណ និងវេជ្ជសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍវិស័យនេះ។ ៤.ការពង្រឹងសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ ជាពិសេសសេវាថែទាំសុខភាពបឋម នៅតាមមណ្ឌលសុខភាព ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាព។ ៥.ការជំរុញភាពជាដៃគូអន្តរជាតិក្នុងការផលិត និងគ្រប់គ្រងគុណភាពឱសថបុរាណ ស្របតាមគោលការណ៍អនុវត្តផលិតកម្មល្អ (GMP) ព្រមទាំងពង្រឹងប្រព័ន្ធចុះបញ្ជីឱសថ និងការត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការផលិត ការចែកចាយ និងការលក់ឱសថបុរាណដែលគ្មានការអនុញ្ញាត។ នៅថ្ងៃបញ្ចប់នៃដំណើរបេសកកម្ម គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅទស្សនកិច្ចសិក្សានៅតាមមន្ទីរពេទ្យ និងរោងចក្របច្ចេកវិទ្យាផលិតសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដោយមានការសម្របសម្រួលពីភាគីមិត្តចិន ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបទពិសោធន៍ និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)