劳工部代表团吊唁 宋金达副首相岳母辞世







分类社会
事件时间2026-11-17
地点金边
来源柬埔寨劳工部
发布时间2026/11/17 18:31
详情描述
2026年11月17日,柬埔寨劳工与职业培训部国务秘书布拉克占吞代表部长兴索,率领代表团前往金边,吊唁11月15日辞世的贡南。
贡南于11月15日凌晨4时20分因年迈辞世,享年89岁,生前拥有“普谛摩哈优婆夷·佛陀萨那努巴塔帕”称号,属佛教界资深在家女信众,长期护持佛教事业。她是副首相宋金达的岳母。
吊唁期间,布拉克占吞代表劳工部及部长兴索向逝者家属表达哀悼,并转交兴索部长的善款,同时参与诵经祈福仪式,回向逝者。
劳工部方面在吊唁中表示,贡南的离世对其子女、孙辈而言,是失去一位母亲、岳母和祖母;对柬埔寨佛教界而言,则是失去一位曾投入资源、以坚定信仰支持佛教发展的在家信众。相关消息由劳工部发布。
吊唁仪式在金边举行,具体场所安排以劳工部公告为准。
📋 简要摘要 ▸
2026年11月17日,劳工部国务秘书布拉克占吞代表部长兴索,率团前往金边吊唁佛教界长者贡南。贡南于11月15日凌晨4时20分因年迈辞世,享年89岁,系副首相宋金达的岳母。劳工部代表团同时转交部长善款并参与诵经祈福仪式。
📋 完整原文 ▸
តំណាងក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី គង់ ណម ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
គួរជម្រាបថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៤:២០នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងនាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ចាន់ធឿន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ចំពោះការបាត់បង់ដ៏ធំធេងនេះ ដោយបានចាត់ទុកការបាត់បង់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម គឺជាការបាត់បង់ម្ដាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាននិងសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការរួមចំណែកកសាងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ប្រាក់ ចាន់ធឿន ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចូលរួមពិធីបុណ្យផងដែរ និងបានបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#MLVT #HENGSour