旅游部宣布中国游客免签政策 6月15日至10月15日实施










分类旅游政策
地点金边
来源柬埔寨勋爵协会
发布时间2026/04/30 10:13
详情描述
2026年4月29日上午,柬埔寨旅游部在金边召开第一季度工作总结会议,并部署第二季度工作方向。柬埔寨旅游部长兼旅游市场推广委员会主席胡哈出席会议,柬埔寨勋爵协会秘书长洪拉克代表协会主席李永法参会。
会议旨在评估第一季度旅游业统计数据及国内外旅游形势,并制定后续推广战略。会议明确了多项重点工作任务,其中核心举措包括正式宣布对持中国护照(PRC)的游客实施免签政策,执行期限为2026年6月15日至10月15日。
此外,旅游部将启动“绿色季节”旅游推广活动(Visit Cambodia in Green Season Campaign),活动时间覆盖5月至10月,并结合“绿色奇迹”(The Green Wonder)倡议进行宣传。
在吸引国际游客与投资者方面,旅游部将重点宣传将于2026年11月在金边举办的第20届法语国家峰会。同时,旅游部计划通过市场多元化策略及相关推广活动,进一步提升柬埔寨的国际形象。
📋 简要摘要 ▸
柬埔寨旅游部召开第一季度工作总结会议,明确后续旅游推广战略。核心亮点包括:启动“绿色季节”旅游推广活动,并正式宣布对持中国护照游客实施免签政策,执行期为2026年6月15日至10月15日。此外,旅游部将重点宣传11月在金边举办的第20届法语国家峰会,以吸引更多国际游客与投资者。
📋 完整原文 ▸
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារដែលសម្រេចបាន, វិភាគ និងវាយតម្លៃលើស្ថិតិទេសចរណ៍ ស្ថានភាពទេសចរណ៍ក្នុងប្រទេសតំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានាក៏ដូចជាកាលានុវត្តភាពដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និងរយៈពេលមធ្យមដែលជាទិសដៅការងារបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន ក.ផ.ផ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលចាត់ទុកថានេះជាតម្លៃបន្ថែមក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រលើទិសដៅការងារបន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖
១. ការចូលរួមជំរុញការផ្សព្វផ្សាយអំពីយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Visit Cambodia in Green Season Campaign) (ចាប់ពីខែឧសភា ដល់តុលា) ដោយផ្សារភ្ជាប់គំនិតផ្តួចផ្តើម “The Green Wonder” របស់ (ក.ផ.ផ)
២. ការរៀបចំផែនការគាំទ្រដល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
៣. ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ប្រកបដោយភាពបត់បែន
៤. ជំរុញយុទ្ធនាការចាក់ទឹកថ្លាក្នុងទឹកល្អក់ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និង
៥. រៀបចំផែនការយុទ្ធសាស្ត្រក្នុងការចូលរួមផ្សព្វផ្សាយអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញទៅកាន់ទីផ្សារគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរ និងវិនិយោគិនបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។