柬埔寨外交部就泰国在边境地区的非法活动提出正式抗议

分类外交新闻
事件时间2026年4月10日发布,涉及2025年12月至2026年4月期间的事件
地点柬埔寨马德望省及奥多棉吉省边境
来源柬埔寨快讯
发布时间2026/04/10 23:15
详情描述
柬埔寨政府抗议泰国军队在马德望省和奥多棉吉省的非法越境、单方面修建围栏及未经许可的视察活动,要求泰方立即停止此类侵犯主权的行为。
📋 完整原文 ▸
កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា
-----
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងខេត្តបាត់ដំបងនិងឧត្តរមានជ័យតាំងពីខែធ្នូ ឆ្នាំ២០២៥ មានដូចជា៖
- ការលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
- ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ និង
- ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឧត្តមសេនីយ៍ ប្រាផាស ស៊នឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand's Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុង ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សកម្មភាពទាំងនេះដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាលើចំណុចទី I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មការព្រំដែនទូទៅ(GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការសាង សង់របងព្រំដែនដោយឯកតោភាគីនេះកាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែលបានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរគិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បដិសេធការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ការទប់ស្កាត់ឧក្រិដ្ឋកម្មជាលេសសម្រាប់ការឈ្លានពានទឹកដីផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់និងមិនទទួលយកនូវខ្សែព្រំដែនឬការទាមទារទឹកដីណាដែលអះអាងជាឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហរបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយទៅនឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់និងពាក់ព័ន្ធនានាហើយត្រូវជៀសវាង ធ្វើសកម្មភាពឯកតោភាគីស្រដៀងនេះទៀត។ ទាំងនេះជាភាពចាំបាច់ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តទៅវិញទៅមកព្រមទាំងរក្សាសន្តិភាព ស្ថិរភាពនិងភាពជាអ្នកជិតខាងល្អតាមបណ្តោយ ព្រំដែន៕
——————
#CambodiaWantsPeace
#JusticeForCambodia