柬埔寨旅游部与新加坡航空签署合作协议 联手推广“绿色季节”旅游










分类旅游
事件时间2026-05-02
地点金边
来源柬埔寨旅游部
发布时间2026/04/28 09:08
详情描述
柬埔寨旅游部部长胡哈(Hout Hak)近日在金边主持了柬埔寨旅游市场营销与推广委员会(CTB)与新加坡航空签署谅解备忘录的仪式。出席仪式的嘉宾包括新加坡驻柬埔寨大使代表斯特拉汉·林(Strahan Lim)、柬埔寨旅游市场营销与推广委员会首席执行官金米纳(Kim Mina)以及新加坡航空东南亚区域副总裁路易斯·伦纳德·阿鲁尔(Louis Leonard Arul)等。
此次合作旨在利用新加坡航空的全球航线网络,向区域及国际市场推广柬埔寨的文化遗产、历史古迹、沿海旅游资源及生态旅游项目,以提升柬埔寨在国际旅游市场的知名度,并促进国际游客增长。
此外,柬埔寨旅游部宣布将于2026年5月2日正式启动“绿色季节”旅游推广活动。该活动将持续至同年10月,旨在吸引国际游客在这一时期赴柬旅游,体验柬埔寨自然景观的绿色生态与宁静环境。
柬埔寨旅游部表示,通过与新加坡航空的战略合作,配合“绿色季节”推广活动的开展,预计将有效提升柬埔寨在淡季期间对国际游客的吸引力,并带动入境游客数量的增长。
📋 简要摘要 ▸
柬埔寨旅游部与新加坡航空签署谅解备忘录,旨在通过新航全球网络推广柬埔寨文化遗产及生态旅游。此外,旅游部宣布将于5月2日启动“绿色季节”旅游推广活动,旨在吸引国际游客在5月至10月期间赴柬旅游。
📋 完整原文 ▸
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ដោយផ្តោតលើការលើកកម្ពស់កិច្ចសហការ និងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ។
ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក Strahan Lim តំណាងឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, លោក Louis Leonard Arul អនុប្រធានតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airline និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថាតាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេសចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏មានទំនុកចិត្តថា យុទ្ធនាការខាងលើ រួមជាមួយការចុះហត្ថលេខាលើអនុស្សរណៈនែការយោគយល់គ្នានេះ នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង។
រាជធានីភ្នំពេញ ព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៦