贡布省查获一起泰国糖伪装越南产地造假案 涉案工厂被查封



分类治安
事件时间2026-05-13
地点贡布省德初县
来源公众资料
发布时间2026/05/14 08:33
详情描述
2026年5月13日下午,贡布省省长毛·托宁带领省警察局、宪兵队、海关、消费者保护与反欺诈局(CCF)、商业局及地方政府等多部门联合执法组,对位于贡布省德初县贡蓬托村的一家非法白糖包装工厂进行了突击检查。
执法人员在现场发现,该工厂存在严重的造假行为。经营者将原产于泰国的白糖从原包装袋中取出,重新装入印有越南文字的包装袋中,以此伪造商品产地,欺骗消费者并规避监管。
针对此次违法行为,毛·托宁省长下令采取严厉措施。目前,该工厂已被查封。省长要求工厂负责人必须结清所有工人的工资,并办理相关手续让工人离职。
目前,相关部门已传唤了曾从该工厂采购白糖的买家及其他涉案人员进行问话,以进一步梳理供应链条。执法部门正与贡布省初级法院检察官办公室密切配合,对案件进行深入调查,旨在锁定工厂实际经营者及所有关联责任人,并将依法移送司法程序处理。
📋 简要摘要 ▸
5月13日,贡布省省长毛·托宁带领多部门联合执法,在德初县查获一家非法包装工厂。该工厂将原产于泰国的白糖重新包装为越南品牌,旨在欺骗消费者和监管部门。目前,当局已介入调查,要求工厂结清工人工资,并正追查相关责任人及供应链网络,将依法严惩。
📋 完整原文 ▸
ករណីលួចប្តូរសំបកបាវស្ករស ដែលមានអក្សរថៃដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករសដែលមានអក្សរថៃដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ ដោយក្នុងនោះឯកឧត្តមបានបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។
បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ជូនទៅតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ៕
[JOIN CHANNEL](https://t.me/oa_channel) 📱