皇家金边大学爱国论坛开讲 约500名学生参加 上午9时

类型论坛
地点金边皇家金边大学CKCC大厅
票价免费
组织柬埔寨新报(Kampuchea Thmey)相关方
发布时间2026/11/12 14:23
活动详情
柬埔寨新报将举办一场公开论坛,主题为“柬埔寨的未来在我们手中:从爱国精神到建设强大国家”。论坛定于2026年11月13日(周五)上午9时至11时,在皇家金边大学CKCC大厅举行,免费入场,预计约500名学生参加。无法到场的人可以观看柬埔寨新报Facebook页面的直播。
论坛要讨论的问题包括:柬埔寨青年在维护主权与领土完整、巩固民族团结、建设国家中应扮演什么角色;爱国精神应当从哪里开始;每个人可以通过哪些具体行动参与决定柬埔寨的未来。出席并分享观点的是乌那隆寺住持和皇家金边大学校长,讨论由柬埔寨新报一名编辑主持。
这场论坛的背景是该报近日刊发的评论文章。文章称,在柬泰边境局势紧张、部分边境居民被迫离开家园、日常生计陷入困难的当下,爱国精神、团结以及每个柬埔寨人的责任感应被重新强调。文章的核心观点是:爱国不只是口号或社交平台上的表态,而是对国家的责任感,以及在本职岗位上参与保卫和建设国家,从基层一直到国际层面。
计划到场的读者需要留意:活动上午9时开始,地点在皇家金边大学校内的CKCC大厅;主办方在文中没有说明是否需要提前报名,可留意柬埔寨新报页面发布的信息。不能到场的人,可在同一时间通过该报Facebook页面看直播。
📋 简要摘要 ▸
柬埔寨新报刊发评论文章,呼吁民众在柬泰边境局势紧张、部分边境居民被迫离家的背景下,以团结与责任代替口号式爱国,共同建设国家。文中同时预告一场在皇家金边大学CKCC大厅举行的论坛,时间为上午9时至11时,预计约500名学生参加,并将通过Kampuchea Thmey的Facebook页面直播。
📋 完整原文 ▸
**អនាគតកម្ពុជាក្នុងដៃយើង៖ ពីស្មារតីស្នេហាជាតិដល់ការកសាងជាតិរឹងមាំ!**
** **
ក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីយោធាថៃ ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនជាច្រើនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ក្លាយជាជនភៀសសឹក និងកំពុងប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងស្ថានភាពដ៏លំបាកនេះ ស្មារតីស្នេហាជាតិ សាមគ្គីភាព និងការទទួលខុសត្រូវរបស់កូនខ្មែរគ្រប់រូប កាន់តែមានសារៈសំខាន់។
ស្នេហាជាតិមិនមែនគ្រាន់តែជាពាក្យស្លោក ឬការបង្ហាញតាមបណ្តាញសង្គមនោះទេ ប៉ុន្តែ ជាស្មារតីទទួលខុសត្រូវ ការឈឺឆ្អាលចំពោះជាតិមាតុភូមិ និងការរួបរួមគ្នាការពារ និងកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ។ កូនខ្មែរគ្រប់រូបអាចចូលរួមតាមតួនាទី និងសមត្ថភាពរៀងៗខ្លួន ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ឆាកអន្តរជាតិ ដើម្បីថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងកិត្តិយសជាតិ។ ស្រឡាញ់ជាតិអាចនិយាយបានយ៉ាងងាយ ប៉ុន្តែ ការបង្ហាញស្នេហាជាតិតាមរយៈសកម្មភាពជាក់ស្តែង ការរក្សាសាមគ្គីភាព និងការបំពេញកាតព្វកិច្ចចំពោះជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាប្រកាន់ខ្ជាប់។
តើយុវជនខ្មែរគួរមានតួនាទី និងចូលរួមចំណែកយ៉ាងដូចម្តេច ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ពង្រឹងសាមគ្គីភាពជាតិ និងកសាងប្រទេសឱ្យកាន់តែរឹងមាំ? តើស្មារតីស្នេហាជាតិគួរចាប់ផ្តើមពីណា ហើយតើយើងម្នាក់ៗអាចចូលរួមកំណត់អនាគតកម្ពុជាបានតាមរយៈសកម្មភាពអ្វីខ្លះ?
សំណួរទាំងនេះនឹងត្រូវបានលើកយកមកជជែកពិភាក្សា និងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅក្នុង **វេទិកាជជែកពិភាក្សាសាធារណៈ** រៀបចំឡើងដោយសារព័ត៌មានកម្ពុជាថ្មី ក្រោមប្រធានបទ៖ **«អនាគតកម្ពុជាក្នុងដៃយើង៖ ពីស្មារតីស្នេហាជាតិដល់ការកសាងជាតិរឹងមាំ»**។
វេទិកានេះមានវាគ្មិនកិត្តិយសចូលរួមផ្តល់ទស្សនៈ និងចែករំលែកចំណេះដឹង រួមមាន៖
សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដោយមានលោក វណ្ណ សុគន្ធា ការីនិពន្ធនៃសារព័ត៌មានកម្ពុជាថ្មី ជាអ្នកសម្របសម្រួលកិច្ចពិភាក្សា។
📅 **កាលបរិច្ឆេទ៖** ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
⏰ **ពេលវេលា៖** ម៉ោង ៩:០០ ដល់ ១១:០០ ព្រឹក
📍 **ទីតាំង៖** សាល CKCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
👥 **អ្នកចូលរួម៖** សិស្ស-និស្សិតប្រមាណ ៥០០នាក់
📺 កម្មវិធីនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈផេកហ្វេសប៊ុក **កម្ពុជាថ្មី** ផងដែរ៕