公务部推行拜恩平台 提升政府部门办公效率

发布机构柬埔寨公务部
发布时间2026/09/06 14:24
政策详情
柬埔寨公务部部长洪玛尼表示,公务部与邮电部合作开发“拜恩平台”(Bayon Platform),旨在通过数字化手段推动公共行政改革。该平台的核心功能是优化政府部门间的文件传输流程,通过建立统一的行政操作规范,提升各部委及机构间公文收发的效率、透明度与安全性。
拜恩平台设计注重操作的简便性与系统安全性,主要用于连接各部委的秘书长办公室,以缩短文件处理时间,增强行政管理的信任度。
为推进该平台的试点应用,公务部与邮电部已针对28个政府部门的领导及专业官员开展了4场培训,累计培训人员327名。此次平台的推行体现了政府在公共行政领域落实数字化转型的规划。
📋 简要摘要 ▸
公务部部长洪玛尼表示,拜恩平台将通过数字化手段优化政府部门间的文件传输,提升行政透明度与效率。
📋 完整原文 ▸
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី បានលើកឡើងថា «ថ្នាលបាយ័ន» គឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» តាមរយៈការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែរហ័ស តម្លាភាព និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការគ្នាជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើត «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការបញ្ជូន-ទទួលឯកសាររវាងក្រសួង ស្ថាប័ន។
ដើម្បីត្រៀមដាក់ឱ្យអនុវត្តសាកល្បង ក្រសួងទាំងពីរបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤លើក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នចំនួន ២៨ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣២៧រូប។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងឱ្យសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដើម្បីតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ន កាត់បន្ថយពេលវេលា និងបង្កើនទំនុកចិត្តលើការគ្រប់គ្រងឯកសារ។
ការដាក់ឱ្យប្រើប្រាស់ «ថ្នាលបាយ័ន» ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលសាធារណៈ។
[**Join AMS One-minute**](https://t.me/ams1minute)