柬埔寨首相洪玛奈向全国人民及边防部队致以新年祝福

分类政治
事件时间柬埔寨新年期间
地点柬埔寨
来源新柬埔寨日报
发布时间2026/04/14 10:24
详情描述
在柬埔寨传统新年之际,首相洪玛奈通过社交媒体向国内外全体柬埔寨人民致以节日祝福。他特别向坚守在边境一线、捍卫国家领土完整的武装部队及警察表达了崇高敬意,并祈愿全国人民身体健康、事业顺利,享有长寿、容貌、快乐、力量四项佛法祝福。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរឆ្នាំថ្មី ដល់ប្រជាជនខ្មែរ និងកងកម្លាំងការពារព្រំដែន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុក ដោយបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសព្រំប្រសិទ្ធិពរជ័យសព្វសាធុការជូនដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងសារនោះ សម្តេចធិបតីបានលើកឡើងជាពិសេសអំពីវីរៈយុទ្ធជន និងវីរៈនគរបាលជាតិ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ដើម្បីបំពេញបេសកកម្មការពារបូរណភាពទឹកដីជាតិ។ ទន្ទឹមនឹងនេះ សម្តេចក៏បានជូនពរជ័យដល់បងប្អូនជនភៀសសឹកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបួងសួងឲ្យប្រជាជនខ្មែរទាំងអស់ សមប្រកបដោយសេចក្តីសុខ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងទទួលបានពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕